គ្រូពេទ្យដែលចាក់ថ្នាំបណ្ដាលឲ្យអ្នកជំងឺស្លាប់នៅស្រុកល្វាឯម បានសន្លប់បាត់ស្មារតីពេលសមត្ថកិច្ចហៅសួរនាំគឺដោយសារតែរឿង...

May 29, 2018 520
33869011_457871228005828_2606975127820173312_n

កណ្ដាល៖គ្រូពេទ្យជំរុំដែលពុំមានសញ្ញាបត្រ័ និងច្បាប់អាជីវកម្ម ផងនោះ បែរជាដើរធ្វើអាជីវកម្ម ចាក់ថ្នាំព្យាបាលអ្នកជំងឺ បានតាមចិត្តដោយពុំមានការហាមឃាត់,, លុះភ្លាត់ស្នៀតស្លាប់អ្នកជំងឺម្នាក់ ទើបភិតភ័យសន្លប់បាត់ស្មារតីពេល នគរបាលហៅសួរនាំ។ ជាមួយគ្នានោះប្រពន្ធជនរងគ្រោះ សម្រេចមិនប្ដឹងគ្រូពេទ្យឡើយ ដោយមូលហេតុថា ជាអ្នកជិតខាងនិងមានការសម្របសម្រួលគ្នា។

33831997_457871168005834_3146239552079790080_n

បើតាមប្រភពបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សេក ថុន ភេទប្រុសអាយុ អាយុ៥៨ឆ្នាំមានទីលំនៅភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្ដាល បានស្លាប់យ៉ាងអាណោចអាធ័ម នៅពេលក្រុមគ្រួសារដឹកចេញពីផ្ទះដល់លើកំពង់ដរ ផ្លូវត្រី ក្នុងគោលបំណងយកទៅសង្គ្រោះបន្ទាន់នៅភ្នំពេញ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៧ ខែឧសភាឆ្នាំ២០១៨។ ហើយនៅក្រោយពេលជនរងគ្រោះស្លាប់ បែរជាលេចឮព័ត៌មានថា គ្រូពេទ្យបានឲ្យលុយ៥០០$ទៅប៉ូលិសដើម្បីបិទរឿងមិនធ្វើកំណត់ហេតុ របាយការណ៍! ប៉ុន្តែត្រូវបានលោកអធិការស្រុកល្វាឯមបដិសេធ។

33923267_457871174672500_2927578751246008320_n

គួរម្លឹកថា នៅព្រឹកព្រលឹមមុនពេល ជនរងគ្រោះស្លាប់ គឺជនរងគ្រោះ មានអក្ការៈផ្ដាសាយ រលាក បំពង់ក បន្តិចបន្ទួច ហើយពេលនោះ ប្រពន្ធជនរងគ្រោះឈ្មោះ សេក សុភី អាយុ៤៧ឆ្នាំនៅផ្ទះជាមួយ។ បានទៅហៅ ពេទ្យ វែង ដែលនៅភូមិជាមួយគ្នា ឲ្យមកមើលប្ដីនិង ចាក់ថ្នាំ ភ្លាមនោះគ្រាន់តែដកម្ជុលរួចស្រាប់តែ ជនរងគ្រោះដកចង្កាមាន់ ជិតដាច់ខ្យល់ ហើយក្រុមគ្រួសារបានដឹកយកទៅសង្គ្រោះ នៅភ្នំពេញ ប៉ុន្តែឆ្លងផុតកំពង់ដ ផ្លូវត្រី ក៍ដឹកសពមកវិញធ្វើបុណ្យ។

ទោះបីជាយ៉ាងណាលោក ហេង សុផល អធិការស្រុកល្វាឯមបានប្រាប់ អ្នកព័ត៌មានថា លោកគ្រូពេទ្យ វែង បានសន្លប់បាត់ស្មារតីនៅព្រឹកថ្ងៃទី២៨ខែឧសភា នេះ ខណៈលោកឲ្យមន្ត្រីនគរបាល កោះអញ្ជើញមកបំភ្លឺ ករណីលុយ៥០០$ ថាតើលុយនោះពេទ្យ វែង បានឲ្យទៅប៉ូលិសមែនឬអត់?ហើយបើឲ្យតើប៉ូលិសមួយណាឈ្មោះអ្វី?។ បន្ទាប់ពីពេទ្យ វែង សន្លប់មិនបានបំភ្លឺទេ គឺត្រូវរង់ចាំពេលក្រោយ។

33965580_457871148005836_4256756092953952256_n

លោកអធិការបញ្ជាក់ថា ប្រសិនជាពេទ្យវែង មិនចូលបំភ្លឺរឿងលោកនិងបន្តនីតិវិធីច្បាប់។ បើយោងតាមលិខិតមួយសន្លឹកដែលប្រពន្ធជនរងគ្រោះ គោរពជូនលោកអភិបាលស្រុកល្វាឯម បានឲ្យដឹងថា ក្រុមគ្រួសារជនរងគ្រោះបានសម្រេចមិនប្ដឹងផ្ដល់ពេទ្យឡើយ៕ប្រភព៖ដើមរាំង-Dermrang

Loading...