ពលរដ្ឋក្រីក្រខ្វះខាត និងជនពិការ ចំនួន៣៥គ្រួសារ មកពីសង្កាត់ទាំង១១ ក្នុងខណ្ឌដូនពេញ ទទួលបានអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា

November 25, 2019 262

ភ្នំពេញ ៖ នៅល្ងាច ថ្ងៃអាទិត្យ ១៣រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៤៖០០នាទី លោក សុខ ពេញវុធ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌដូនពេញ និងជាអភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ព្រមទាំងមន្ត្រីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ចែករំលែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រខ្វះខាត និងជាជនពិការ ចំនួន៣៥គ្រួសារ មកពីសង្កាត់ទាំង១១ ក្នុងខណ្ឌដូនពេញ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដែលជានិច្ចកាល សម្តេច និងថ្នាក់ដឹកនាំ តែងតែគិតគូយកចិត្តទុកដាក់ខ្ពស់បំផុត លើការងារមនុស្សធម៌ ការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនទូទាំងប្រទេស តាមរយៈកិច្ចអភិវឌ្ឍន៍គ្រប់វិស័យឥតឈប់ឈរ និងរីកចម្រើនជាលំដាប់។

អំណោយមនុស្សធម៌ ដែលបានប្រគល់ជូននាពេលនេះ រួមមាន៖ អង្ករចំនួន១បាវ ស្មើនឹង ២៥គីឡូក្រាម, មី០១កេស, ទឹកត្រីចំនួន០១យួរ, ថ្នាំដុសធ្មេញ, ទឹកក្រូច, ទឹកដោះគោ និងថវិកា ចំនួន៤០,០០០រៀល/គ្រួសារ សរុបថវិកាចំនួន១,៤០០,០០០រៀលផងដែរ៕

Loading...