ស្រវឹងស្រាធ្លាក់ភ្នែក បើកឡានលឿនដូចហោះ ជ្រុលទៅបុកគូទរថយន្តចតស្ងៀម រុញទៅបុកបង្គោលភ្លើងថ្ម ខ្ទាតត្រូវរថយន្តមួយគ្រឿងទៀត រងការខូចខាតយ៉ាងដំណំ

December 23, 2019 219

ភ្នំពេញ ៖ បុរសម្នាក់ សង្ស័យស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តហ៊ីយ៉ាន់ដាយស្តារ៉ិចមួយគ្រឿង លឿនដូចហោះ ជ្រុលទៅបុកគូទរថយន្តមួយគ្រឿង ដែលម្ចាស់ចតស្ងៀមតាមចិញ្ចើមផ្លូវ រុញទៅបុកបង្គោលភ្លើងថ្មមួយដើមបាក់រាបដល់ដីដួលកាត់ទទឹងផ្លូវដាច់ខ្សែភ្លើងរប៉ាត់រប៉ាយពេញផ្លូវ ខ្ទាតទៅប៉ះរថយន្តមួយគ្រឿងទៀត រងការខូចខាតយ៉ាងដំណុំ កាលពីវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលអូឬស្សីទី៣ តាមបណ្តោយផ្លូវលេខ១៦៤ ក្នុងសង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

យោងតាមប្រភពពីប្រជាពលរដ្ឋឃើញហេតុការណ៍នេះ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តហ៊ីយ៉ាន់ដាយស្តារ៉ិចមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-2280 ធ្វើដំណើរទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងស្ដាំដៃ ជ្រុលទៅបុករថយន្តម៉ាក nissan មួយគ្រឿង ពាក់ស្លាកលេខចង្កូតស្ដាំ PP-1062 ដែលម្ចាស់ចតស្ងៀមតាមចិញ្ចើមផ្លូវ ទិសដៅស្របគ្នា ពីក្រោយពេញទំហឹង រុញបុកនឹងបង្គោលភ្លើងថ្មមួយដើមបាក់រាបដល់ដីកាត់ទទឹងផ្លូវដាច់ខ្សែភ្លើងរប៉ាត់រប៉ាយពេញផ្លូវ និងខ្ទាតបង្គូលភ្លើងទៅប៉ះនឹងរថយន្តមួយគ្រឿងទៀត ម៉ាកកូរ៉ូឡា ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 2A-1943 រងការខូចខាតផ្នែកខាងក្រោយ។ រីឯរថយន្តបង្ក និងរថយន្តរងគ្រោះរ រងកាខូចខាតយ៉ាងដំណំដូចគ្នា។ ភ្លាមៗនោះ ម្ចាស់រថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំបន្តនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូឬស្សីទី៣។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

Loading...