តុលាការខេត្តកោះកុង និងចាត់ការតាមផ្លូវច្បាប់ លោកផ្កាយ២ ទុន ដៀត ដែលចាក់ដីរំលោភសមុទ្រ ក្រោយប្រតិកម្មខ្លាំងៗ ពីសម្តេចតេជោ ហ៊ុន សែន

December 24, 2019 239

កោះកុង ៖ ក្រោយមានប្រតិកម្មខ្លាំងៗ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, តុលាការខេត្តកោះកុង អះអាងថា នឹងចាត់ការតាមផ្លូវច្បាប់ ចំពោះលោកផ្កាយ២ ទុន ដៀត ដែលត្រូវបានរកឃើញថា បានចាក់ដីរំលោភសមុទ្រ នៅចំណុចមាត់ព្រែកកោះប៉ោ ភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

យោងតាមកំណត់ហេតុ ស្តីពីការចុះត្រួតពិនិត្យ វាយតម្លៃទីតាំងចាក់ដីលុបមាត់ព្រែកកោះប៉ោ កាលពីថ្ងៃទី២៣ ខែធ្នូ ម្សិលមិញនេះ បង្ហាញថា លោកផ្កាយ២ ទុន ដៀត ពិតជាមានការចាក់ដីថ្មី រំលោភច្បាប់ភូមិបាល និងដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ប្រាកដមែន។

ជាមួយគ្នានេះ អាជ្ញាធរក៏បានសម្រេចអោយលោកផ្កាយ២ ទុន ដៀត ធ្វើការកាយដី កម្ទេចថ្ម និងរុះរើផែឈើ ព្រមទាំងដកបង្គោល ចេញពីមាត់ព្រែកកោះប៉ោ ឱ្យដូចសភាពដើមពីមុនផងដែរ។

លើសពីនេះទៀត លោកព្រះរាជអាជ្ញា បានបន្តផ្អាកគ្រប់សកម្មភាពទាំងឡាយ នៅចំណុចដែលមានការចាក់ដីលុបព្រែកនេះ ទោះបីបញ្ចប់សកម្មភាពកាយដី និង កម្ទេចថ្ម ខ្សាច់ និងរុះរើផែឈើនេះក៏ដោយ ជាបណ្តោះអាសន្ន រង់ចាំការសម្រេចពីអាជ្ញាធរតុលាការ៕

Loading...