លោកស្រី ត្សៃ អ៊ីងវិន៖ តៃវ៉ាន់ មានតម្រូវការច្បាប់ប្រឆាំង ការជ្រៀតជ្រែកជាបន្ទាន់ ចំពោះមុខប្រទេសចិន

December 28, 2019 136

តៃវ៉ាន់ ៖ ដោយថ្កោលទោសការប្រឆាំងរបស់ប្រទេសចិន ចំពោះតៃវ៉ាន់ ថាមិនសមហេតុផល និងជាទង្វើលាក់ពុតនោះ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន បាននិយាយនៅថ្ងៃសុក្រម្សិលមិញនេះថា កោះតៃវ៉ាន់ត្រូវការជាបន្ទាន់ ក្នុងការអនុម័តច្បាប់ប្រឆាំងការជ្រៀតជ្រែកដែលបានគ្រោងទុក ដើម្បីប្រឈមមុខនឹងការគម្រាមកំហែងពីប្រទេសចិន។

សេចក្តីព្រាងច្បាប់នោះ គឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងមានរយៈពេលមួយឆ្នាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងអ្វី ដែលមនុស្សជាច្រើននៅតៃវ៉ាន់ មើលឃើញថា ជាការប្រឹងប្រែងរបស់ប្រទេសចិន ក្នុងការជះឥទ្ធិពលលើនយោបាយ និងដំណើរការលទ្ធិប្រជាធិបតេយ្យ តាមរយៈការផ្តល់មូលនិធិខុសច្បាប់ ដល់អ្នកនយោបាយនិងប្រព័ន្ធផ្សព្វផ្សាយ និងវិធីលាក់កំបាំងផ្សេងៗទៀត។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ បានឲ្យដឹងថា លោកស្រប្រធានាធិបតីតៃវ៉ាន់ បានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំគិតថា ពិតជាមានតម្រូវការ បន្ទាន់នូវច្បាប់ប្រឆាំងការជ្រៀតជ្រែក នៅក្នុងសង្គមតៃវ៉ាន់ ហើយខ្ញុំសង្ឃឹមថា យើងនឹងអាចធ្វើបានយ៉ាងឆាប់បំផុត នៅពេលត្រួតពិនិត្យវារួចហើយ”៕

Loading...