កាំភ្លើងធំ Arsenal ត្រូវបើកកិច្ចពិភាក្សា នាំយកខ្សែការពារឆ្នើម ២រូប ក្រោយពេល Chamber មានរបួស

January 03, 2020 154

បាល់ទាត់ ៖ នៅពេលនេះ ក្លឹបបាល់ទាត់កាំភ្លើងធំ Arsenal ដែលមានលោក Mikel Arteta ជាគ្រូបង្គោលបានត្រៀមបើកកិច្ចចរចាមួយក្នុងការទិញយកខ្សែការពារឆ្នើម Nathan Ake និង Jerome Boateng មកបំពេញកន្លែងខ្វះខាតនៅពេលដែលកីឡាករ Calum Chamber បានជួបបញ្ហារបួសដាច់សរសៃជង្គង់ធ្ងន់ធ្ងរដែលអាចអវត្តមានរយៈពេល ៦ទៅ៩ខែនៅគ្រប់ការប្រកួតរបស់ក្លឹប។

Arsenal បានជួយបញ្ហាខ្លាំងដែលធ្វើឲ្យនេះបានចូលរួមប្រជែងទិញដូរកីឡាករនារដូវកាលទីផ្សារដោះដូរកីឡាករនាខែមករា ឆ្នាំ២០២០ នេះ ក្នុងនោះខ្សែការពារឆ្នើម ២រូបដែលក្រុមលោក Mikel Arteta បានដាក់គោលដៅទិញរួមមាន Nathan Ake ដែលបច្ចុប្បន្នកំពុងស្ថិតនៅជាមួយក្លឹប Bournemouth ដែលមានតម្លៃប្រមាណ ៤០លានផោន កំពុងមានក្លឹប ៥ប្រជែងយក។

គោលដៅទី២នោះ គឺខ្សែការពារចាស់វស្សាវ័យ ៣១ឆ្នាំ Jerome Boateng ក៏ត្រូវបាននឹងកំពុងតែស្ថិតនៅក្នុងតម្លៃត្រឹមតែ ១៥លានអឺរ៉ូ ដែលកំពុងប្រកបអាជីពជាមួយក្លឹប Bayern Munich របស់អាល្លឺម៉ង់ ដែលទើបបង្ហាញខ្លួនឲ្យក្រុមបានតែ ១៥ប្រកួតប៉ុណ្ណោះក្នុងរដូវកាលនេះ៕

Loading...