ប្រទះឃើញសពបុរសម្នាក់ដេកស្លាប់អាក្រាតកាយនៅជើងភ្នំខ្លាកូន ក្រុងសិរីសោភ័ណ ( មិនទាន់ដឹងថាជាករណីប្លន់ ឫរំលោភទេ)

May 29, 2018 807

33862956_458148611311423_1244852084122058752_n

បន្ទាយមានជ័យ ៖ កាលពីរសៀលថ្ងៃទី២៨ខែឧសភាឆ្នាំ២០១៨ ពលរដ្ឋនិងកម្មករសំណង់បានប្រទះសពបុរសម្នាក់អាក្រាតនៅជើងភ្នំខ្លាកូនខាងក្រោយវិទ្យាល័យនេះនាភូមិខ្លាកូនសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ។ សពនោះមានសភាពហើមស្អុយរលួយ នៅជើងភ្នំខ្លាកូនថ្មី ក្នុងរូបរាងអាក្រាតកាយ ខាងត្បូងវិទ្យាល័យហ៊ុនសែន ខ្លាកូន ប្រមាណ ៧០០ម៉ែត្រ។

33675180_458148587978092_1533407937190428672_n

សពជើងកន្ធែកដៃលាតអត់ខោមានតែអាវយឺតដៃខ្លីក្រហម។ ឯខោខូវប៊យដែលស្រាតប្រឡាក់ឈាមនៅឆ្ងាយពីសព១៥ម។ យោងការធ្វើកោសល្យវិច្ច័យសពបានរងរបួសបែកក្បាលពីក្រោយ៤ស.មដាច់ចង្ការ៥ស.មសៀតផ្កាឆ្វេងស្នាមដាច់៣ស.មបបូរមាត់លើដាច់៣ស.ម។អាចស្លាប់ពី៥ទៅ៧ថ្ងៃមកហើយ ។

33773332_458148617978089_3199896934991003648_n

សមត្ថកិច្ចសន្និដ្ឋានឱ្យដឹងថា សពមានឈ្មោះ ភឿន ស៊ីមឿន ភេទប្រុសអាយុ៣៧ឆ្នាំ (ក្នុងគណនីហ្វេសប៊ុក ដាក់ថា កូវីត ) លំនៅដ្ឋានភូមិគោរដ្ឋានសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ។ជនរងគ្រោះស្លាប់ដោយឃាតកម្មវាយនឹងដុំថ្ម។ គ្រួសារថា ជនរងគ្រោះបានបាត់ម៉ូតូ១គ្រឿងផងដែរមុនរកឃើញសពនេះ ៕

33871681_458148694644748_4745799614945296384_n
Loading...