នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ត្រៀមចេញពីតំណែង នៅតែបន្តសង្កត់ធ្ងន់ថា ទ័ពអាមេរិកដាច់ខាតត្រូវតែចេញពីប្រទេស

January 10, 2020 224

បាដាដ ៖ ដើមសប្តាហ៍កន្លងមកនេះ នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ ដែលត្រៀមចាកចេញពីតំណែង បានលើកឡើងខ្លាំងៗថា សហរដ្ឋអាមេរិកគ្មានជម្រើសផ្សេងឡើយ ក្រៅតែពីការដកកងទ័ពរបស់ខ្លួនចេញពីប្រទេសអ៊ីរ៉ាក់ បើមិនដូច្នោះទេ នឹងប្រឈមមុខនិងវិបត្តិដែលជិតមកដល់ បន្ទាប់ពីសពរបស់មេទ័ពអ៊ីរ៉ាក់ម្នាក់ ដែលបានបាត់បង់ជីវិត ដោយការវាយប្រហារដោយអាមេរិក ត្រូវបានបញ្ជូនមកដល់ប្រទេសវិញ។

មេទ័ពអ៊ីរ៉ាក់ដែលបានបាត់បង់ជីវិតមានឈ្មោះថា Adel Abdul-Mahdi បានប្រកាសលាលែងពីតំណែងកាលពីខែវិច្ឆិកាកន្លងទៅ ចំពេលមានបាតុកម្មប្រឆាំងរដ្ឋាភិបាលបាននិយាយថា ប្រទេសអ៊ីរ៉ាក់ចង់ឲ្យមានការការដកកងទ័ពអាមេរិកចេញពីប្រទេសរបស់ខ្លួន ដើម្បីឲ្យចៀសវាងការកើនឡើងថែមទៀត នៅពេលភាពតានតឹងកើនឡើង រវាងអាមេរិក និងប្រទេសអ៊ីរ៉ង់។

ការសង្កត់ធ្ងន់បែបនេះរបស់លោក ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការវាយប្រហារតាមអាកាសសហរដ្ឋអាមេរិក ដែលបានសម្លាប់ឧត្តមសេនីយ៍កំពូលរបស់អ៊ីរ៉ង់។

គួរឲ្យដឹងដែរថា លោក Abu Abudidi al-Muhandis មេបញ្ជាការជាន់ខ្ពស់របស់អ៊ីរ៉ាក់ នៃកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ ត្រូវបានសម្លាប់ផងដែរនៅក្នុងការវាយប្រហារកាលពីថ្ងៃសុក្រ។ អដ្ឋិធាតុរបស់គាត់ត្រូវបាននាំយកមកអ៊ីរ៉ាក់ពីអ៊ីរ៉ង់វិញ ដើម្បីយកទៅបញ្ចុះនៅក្នុងទីក្រុងណាហ្វាហ្វភាគខាងត្បូង៕

Loading...