រថយន្តពីរគ្រឿង ព្រលះគ្នាពេញទំហឹង បណ្ដាលឲ្យភាគីម្ខាង រងរបួសធ្ងន់ រីឯរថយន្តរងការខូចខាតយ៉ាងដំណំ

January 23, 2020 192

ភ្នំពេញ ៖ រថយន្តពីរគ្រឿង ម្ចាស់បើកបរលឿនពេក ខ្វះការប្រុងប្រយ័ត្ន ជ្រុលបុកគ្នាពេញទំហឹង បណ្ដាលឲ្យភាគីខាងរងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តរងការខូចខាតទាំងសង្ខាង កាលពីវេលាម៉ោង១២និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវជាស៊ីម ក្នុងសង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តឡិចស៊ីស RX300 មួយគ្រឿង ពណ៌ទឹកប្រាក ពាក់ស្លាកលេខ ភ្នំពេញ 2AL-2716 បើកបរដោយបុរសម្នាក់ ទិសដៅពីលិចទៅកើត លុះមកដល់ត្រង់ចំណុចផ្សារបឹងបៃតង ក៏មានរថយន្តមួយគ្រឿង ម៉ាកម៉ាសស្ដា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-6001 បើកបរដោយបុរសម្នាក់ ទិសដៅបញ្ច្រាសទិសគ្នាពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន មកដល់កន្លែងកើតហេតុខាងលើ ក៏បុកគ្នាពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាតទាំងសង្ខាងយ៉ាងដំណំចំណែកភាគីខាងរថយន្តឡិចស៊ីស រងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាម។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុ ក៏បានទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ មកធ្វើការវាស់វែងនិងស្ទូចយករថយន្តទាំងពីរទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយគ្នាពេលក្រោយ៕

Loading...