អាជ្ញាធរចិន៖ ចំនួនមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាថ្មីនៅចិនកើនដល់ ៦៣៦នាក់ និងឆ្លងជាង ៣១០០០នាក់

February 07, 2020 80

ប៉េកាំង ៖ បើតាមការចេញផ្សាយ ដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ បានឱ្យដឹងថា​ អាជ្ញាធរចិន នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបញ្ចេញរបាយការណ៍ប្រចាំថ្ងៃ អំពីស្ថានភាពនៃការរីករាលដាលវីរុសកូរ៉ូណាថ្មី នៅទូទាំងផ្ទៃប្រទេស ក្នុងនោះចំនួនមនុស្សស្លាប់បានកើនឡើងដល់៦៣៦នាក់ និងឆ្លង៣១,១៦១នាក់ នៅក្នុងខេត្ត និងតំបន់សរុបចំនួន៣១ របស់ចិន។

រយៈពេលពេញមួយថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ មនុស្ស ៧៣នាក់បន្ថែមទៀតបានបាត់បង់ជីវិត ដោយក្នុងនោះ ៦៩នាក់នៅខេត្តហ៊ូប៉ី (Hubei) ម្នាក់នៅខេត្តជីលីន (Jilin), ម្នាក់នៅខេត្តហេណា (Henan), ម្នាក់នៅក្វាងទុង (Guangdong) និងម្នាក់ទៀតនៅខេត្តហៃណាន (Hainan)។ បន្ថែមពីនេះក៏មានអ្នកជំងឺ ឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ៤,៨៣៣នាក់ផងដែរត្រូវបានរាយការណ៍៕

Loading...