អាជ្ញាធរចិន៖ ចំនួនមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាថ្មីនៅចិន កើនដល់ ៧២២នាក់ និងឆ្លងជាង ៣៤,៤០០នាក់

February 08, 2020 69

ប៉េកាំង ៖ បើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ បានឱ្យដឹងថា អាជ្ញាធរចិននៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ នេះបានបញ្ចេញរបាយការណ៍ប្រចាំថ្ងៃ អំពីស្ថានភាពនៃការរីករាលដាលវីរុសកូរ៉ូណាថ្មី នៅទូទាំងផ្ទៃប្រទេស ក្នុងនោះចំនួនមនុស្សស្លាប់បានកើនឡើងដល់ ៧២២នាក់ និងឆ្លងជាង ៣៤,៤០០នាក់នៅក្នុងខេត្ត និងតំបន់សរុបចំនួន ៣១ របស់ចិន។

រយៈពេលពេញមួយថ្ងៃសុក្រម្សិលមិញនេះ មនុស្ស ៨៦នាក់បន្ថែមទៀតបានបាត់បង់ជីវិត ដោយក្នុងនោះ ៨១នាក់នៅខេត្តហ៊ូប៉ី (Hubei), ០២នាក់ហៃឡុងជាំង (Heilongjiang), ម្នាក់នៅទីក្រុងប៉េកាំង, ម្នាក់នៅហេណា (Henan) និងម្នាក់នៅកាន់ស៊ូ (Gansu) ខណៈចំនួនអ្នកឆ្លងវីវុសបន្ថែមកាលពីថ្ងៃសុក្រម្សិលមិញនេះគឺ ៣,៣៩៩នាក់៕

Loading...