អ៊ីរ៉ង់ ត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការសម្រុះសម្រួល រវាងតួកគី-ស៊ីរី ដោះស្រាយការខ្វែងគំនិតគ្នាជុំវិញរឿងសង្គ្រាមជិត៩ឆ្នាំ

February 10, 2020 87

តេអេរ៉ង់ ៖ នៅថ្ងៃសៅរ៍ម្សិលមិញនេះ ក្រសួងការបទេសអ៊ីរ៉ង់ បាននិយាយប្រាប់ថា ប្រទេសអ៊ីរ៉ង់បានត្រៀមខ្លួនជាស្រេច ដើម្បីជួយប្រទេសតួកគី និងស៊ីរី ដោះស្រាយការខ្វែងគំនិតគ្នាជុំវិញរឿងសង្គ្រាមជិត៩ឆ្នាំ និងបានបន្ថែមថា ទីក្រុងតេអេរ៉ង់គាំទ្រអធិបតេយ្យភាព របស់ទីក្រុងដាម៉ាស់។

នៅក្នុងកិច្ចប្រជុំមួយ រវាងប្រេសិតពិសេសអង្គការ សហប្រជាជាតិប្រចាំនៅស៊ីរី លោក Geir Pedersen និងមន្ត្រីអ៊ីរ៉ង់ ទីក្រុងតេអេរ៉ង់ បានបង្ហាញពីសារៈសំខាន់ នៃការដោះស្រាយបញ្ហានានា នៅក្នុងប្រទេសស៊ីរី តាមរយៈកិច្ចការការទូត នេះបើយោងតាម ក្រសួងការបរទេសអ៊ីរ៉ង់ និយាយនៅលើគេហទំព័រផ្លូវការរបស់ខ្លួន។

គេហទំព័រផ្លូវការក្រសួងការបរទេសអ៊ីរ៉ង់ បានរាយការណ៍ថា “នៅក្នុងអំឡុងជំនួបនោះ ប្រទេសអ៊ីរ៉ង់បានលើកឡើងថា ជនស៊ីវិលនៅស៊ីរី មិនគួរត្រូវគេយកប្រើជាខែលមនុស្ស និងថា ប្រទេសអ៊ីរ៉ង់បានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការសម្រុះសម្រួល រវាងប្រទេសតួកគីនិងប្រទេសស៊ីរី ដើម្បីដោះស្រាយបញ្ហា”៕

Loading...