អាជ្ញាធរចិន៖ ចំនួនមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណា កើនលើស១០០០នាក់ និងឆ្លងជាង៤២,២០០នាក់

February 11, 2020 54

ប៉េកាំង ៖ បើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន CNA ចេញផ្សាយនៅព្រឹកថ្ងៃនេះ បានឱ្យដឹងថា​ អាជ្ញាធរចិន បានបញ្ចេញរបាយការណ៍ប្រចាំថ្ងៃ អំពីស្ថានភាពនៃការរីករាលដាលវីរុសកូរ៉ូណាថ្មីឲ្យដឹងថា ចំនួនមនុស្សស្លាប់បានកើនដល់១០១១នាក់ និងអ្នកឆ្លងជាង៤២,២០០នាក់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន CNA ចេញផ្សាយនៅព្រឹកថ្ងៃនេះ។

រយៈពេលពេញមួយថ្ងៃអាទិត្យម្សិលមិញនេះ មនុស្ស១០៣នាក់បន្ថែមទៀតបានបាត់បង់ជីវិតនៅក្នុងខេត្តហ៊ូប៉ី ខណៈចំនួនអ្នកឆ្លងវីវុសបន្ថែមថ្មីចំនួន២០៩៧នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងកើនដល់ជាង៤២,២០០នាក់៕

Loading...