សហរដ្ឋអាមេរិក ព្រមានអ៊ីស្រាអែល ប្រឆាំងទង្វើឯកតោភាគី នៅ West Bank

February 11, 2020 62

វ៉ាស៊ីនតោន ៖ ប្រេសិតសហរដ្ឋអាមេរិកមួយរូប នៅពេលថ្មីៗនេះ បានព្រមានអ៊ីស្រាអែល មិនឲ្យប្រកាសអធិបតេយ្យភាពលើទឹកដី West Bank ដោយគ្មានការយល់ព្រម ពីទីក្រុងវ៉ាស៊ីនតោន ហើយនេះជាការរុញបញ្ច្រាស់ នឹងសំណើឲ្យមានចំណាត់ការភ្លាមៗ ធ្វើឡើងដោយក្រុមជាតិនិយមជ្រុល នៅក្នុងរដ្ឋាភិបាលចម្រុះ របស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu។

លោក David Friedman បាននិយាយលើបណ្ដាញ សង្គមធ្វីតធ័រដូច្នេះថា “ប្រទេសអ៊ីស្រាអែល ជាប្រធានបទចំពោះការ បំពេញដំណើរការផែនទី ធ្វើឡើដោយគណៈកម្មាធិការ ចម្រុះអាមេរិក-អ៊ីស្រាអែល ហើយចំណាត់ការ ឯកតោភាគីណាមួយ នៅមុនបញ្ចប់ដំណើរការ របស់គណៈកម្មាធិការនោះ ធ្វើឲ្យគ្រោះថ្នាក់ដល់ផែនការ និងការទទួលស្គាល់របស់អាមេរិក”។

គួរបញ្ជាក់ថា ផែនការសន្តិភាពមជ្ឈិមបូព៌ា របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលបង្ហាញកាលពីថ្ងៃទី២៨ ខែមករាកន្លងទៅ បានឲ្យអ៊ីស្រាអែលរក្សាទឹកដីដែលបានកាន់កាប់ ជាទីដែលពួកប៉ាឡេស្ទីន ស្វះស្វែងបង្កើតជារដ្ឋ៕

Loading...