លោក ដូណាល់ ត្រាំ នឹងបំពេញទស្សនកិច្ចជាលើកដំបូង នៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី ២៤-២៥ ខែកម្ភៈខាងមុខនេះ

February 11, 2020 76

វ៉ាស៊ីនតោន ៖ បើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទី១១ ខែកម្ភៈ ឆ្នាំ២០២០ បាន​ឱ្យដឹងថា សេតវិមានសហរដ្ឋអាមេរិក បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទសប្តាហ៍នេះថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងស្ត្រីទី ១ មេឡានៀ ត្រាំ (Melania Trump) នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី ២៤-២៥ ខែកម្ភៈខាងមុខនេះ។

គួរបញ្ជាក់ថា ដំណើរទស្សនៈកិច្ចខាងលើនេះ គឺជាដំណើរទស្សនៈកិច្ចលើកទីមួយរបស់លោកប្រធានាធិបតី ត្រាំ ទៅកាន់ប្រទេសប្រធាធិបតេយ្យធំជាងគេលើលោក ចាប់តាំងពីលោកបានឡើងមកកាន់អំណាច។

បើតាមអ្នកនាំពាក្យរបស់សេតវិមានបានឲ្យដឹងថា ក្នុងអំឡុងដំណើរទស្សនៈកិច្ចនេះ លោកប្រធានាធិបតី ត្រាំ នឹងជួបពិភាក្សាការងារសំខាន់ៗ ជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) ដែលទំនងជាផ្តោតសំខាន់បំផុត ទៅលើទំនាក់ទំនងពាណិជ្ជកម្ម៕

Loading...