សហរដ្ឋអាមេរិក ហោះហើរយន្ដហោះស៊ើបការណ៍តាមសមុទ្រ ទំនងជាដើម្បីតាមដានសកម្មភាពកូរ៉េខាងជើង

February 11, 2020 66

វ៉ាស៊ីនតោន៖ អ្នកតាមដានអាកាសចរណ៍ បានឲ្យដឹងនៅថ្ងៃអង្គារនេះថា យន្តហោះស៊ើបការណ៍តាមសមុទ្រ របស់សហរដ្ឋអាមេរិកមួយ បានហោះហើរមកលើប្រទេសកូរ៉េខាងត្បូង នៅសប្តាហ៍នេះ នៅក្នុងប្រតិបត្តិការចុងក្រោយមួយ ក្នុងការឃ្លាំមើលរបស់សហរដ្ឋអាមេរិក ដែលទំនងជាមានគោលដៅតាមដានកូរ៉េខាងជើង។

យោងតាមប្រភពព័ត៌មាន​ យន្ដហោះ P-3C របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ត្រូវបានគេប្រទះឃើញ នៅលើប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃច័ន្ទ ដែលប្រតិបត្ដិការនេះ ទំនងជាធ្វើឡើង ដើម្បីតាមដានសកម្មភាព របស់កូរ៉េខាងជើង។

ប្រតិបត្តិការនេះ បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសកូរ៉េខាងជើង បានប្រារព្ធខួបលើកទី៧២ នៃការបង្កើតកងទ័ពរបស់ខ្លួន ដោយគ្មានការដើរក្បួនព្យុហយាត្រាយោធា។ គួបញ្ជាក់ថា ទិវាកងទ័ព ដែលរំលឹក ដល់ការបង្កើតកងទ័ពប្រជាជនកូរ៉េឆ្នាំ ១៩៤៨ គឺជាថ្ងៃបុណ្យជាតិដ៏ធំបំផុតមួយ របស់ប្រទេសកូរ៉េខាងជើង៕

Loading...