ភ្លើងឆេះស្មៅក្នុងដីឡូតិ៍មួយកន្លែងយ៉ាងសន្ធោសន្ធៅបង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនឹងរថយន្តពន្លត់អគ្គីភ័យជួយបាញ់ទឹកពន្លត់

February 13, 2020 266

  ភ្នំពេញ៖ ភ្លើងឆេះស្មៅក្នុងដីឡូតិ៍មួយកន្លែងយ៉ាងសន្ធោសន្ធៅបង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាននឹងរថយន្តពន្លត់អគ្គីភ័យជួយបាញ់ទឹកពន្លត់តែមិនដឹងពីមូលហេតុ។ ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង០២នឹង១០នាទីរសៀលថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២០ ស្ថិតក្នុងភូមិបន្លាស្អិត សង្កាត់ឃ្ញួញ ខណ្ឌសែនសុខ។
  សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថាករណីភ្លើងឆេះស្មៅនៅក្នុងដីឡូតិ៍នេះគឺមិនដឹងពីមូលហេតុនោះទេ។ដោយសារប្រជាពលរដ្ឋបានរាយការណ៍ថាមានករណីនេះសមត្ថកិច្ចបានបញ្ចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងបាញ់ទឹកពន្លត់ហើយមិនរាលដាលដល់ផ្ទះពលរដ្ឋនៅជិតខាងនោះទេ។
   សមត្ថកិច្ចក៍ដូចជាអាជ្ញាធរខណ្ឌសែនសុខក៍សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់សូមប្រុងប្រយ័ត្ននៅគ្រោះអគ្គីភ័យនេះ កុំបោះចោលកន្ទុយបារីផ្តេសផ្តាស ហើយពេលចេញដំណើរទៅធ្វើការឫទៅប្រកបរបររកទទួលទានសូមបិតឌីសសង់ទ័រ នឹងទៀន ធូប អោយបានត្រឹមត្រូវផងជៀសវាងមានគ្រោះអគ្គីភ័យកើតឡើង៕

 

Loading...