រដ្ឋបាលខណ្ឌដូនពេញបើក កិច្ចប្រជុំកែសម្រួលការបែងចែកភារកិច្ច និងការទទួលខុសត្រូវរបស់គណៈអភិបាល និងគណៈនាយករដ្ឋបាលខណ្ឌ ដើម្បីអនុលោមភាពតាមរចនាសម្ព័ន្ធថ្មី របស់រដ្ឋបាលខណ្ឌ

February 17, 2020 112

  ភ្នំពេញ៖ នៅរសៀលថ្ងៃច័ន្ទ ៩រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំកិច្ចប្រជុំគណៈអភិបាលខណ្ឌ ដើម្បីកែសម្រួលបែងចែកភារកិច្ច និងការទទួលខុសត្រូវរបស់គណៈអភិបាលខណ្ឌ និងគណៈនាយករដ្ឋបាលខណ្ឌ ដើម្បីអនុលោមភាពតាមរចនាសម្ព័ន្ធថ្មី របស់រដ្ឋបាលខណ្ឌដូនពេញ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរង និង លោក លោកស្រីប្រធានការិយាល័យទាំង១១ នៃរដ្ឋបាលខណ្ឌដូនពេញ ផងដែរ ៕

Loading...