​គ្រូបង្រៀនម្នាក់ជិះ​ម៉ូតូ​មិន​ប្រយ័ត្ន ទៅបុក​គោយន្ត​ចត​ស្ងៀម បណ្តាល​ឲ្យ​របួសធ្ងន់

July 16, 2018 191

រតនគិរី ៖ ហេតុការណ៍នេះបានកើតឡើងកាលពី​វេលា​ម៉ោង ១៨និង៣០នាទី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នៅ​ចំណុច​បុរី​កម្មករ១ ស្ថិត​ក្នុងភូមិ១ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្តរតនគិរី។

សមត្ថកិច្ច​នគរបាល​ចរាចរណ៍ ចុះ​ដល់​កន្លែងកើតហេតុ ធ្វើការ​វាស់វែង និង​ជួយ​អន្តរាគមន៍ ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក ខេត្តរតនគិរី ។

បើតាម​មន្ត្រី នគរបាល​ចរាចរណ៍​ប្រាប់​ឲ្យ​ដឹងថា ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក VIVA ព៌​ណ​ខ្មៅ ពាក់​ស្លាក​លេខ កំពត ១B-៥៩៣២ មានឈ្មោះ​ចាន់ រិទ្ធី ភេទ​ប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្រូបង្រៀន។ អ្នកជិះ​ម៉ូតូ​មាន​ទិសដៅ​ពី​លិចទៅ​កើត ចូល​ក្រុង​បាន​លុង មកដល់​ចំណុចកើតហេតុ បុក​គោយន្ត​ពីក្រោយ​ចត​ស្ងៀម លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ៧៨ ពេញ ទំហឹង​តែម្តង។ អ្នកបើក​គោយន្ត​រត់គេចខ្លួន​បាត់ (មិន​ស្គាល់ អត្តសញ្ញាណ) ៕

Loading...