Eden Hazard ខកខានជួយ Real Madrid ប៉ះ Man City នៅ Champions League ដោយសារបញ្ហារបួសកជើង

February 24, 2020 56

ម៉ាឌ្រីដ ៖ Eden Hazard នឹងបន្តខកខានជួយ Real Madrid ប៉ះក្រុមភ្ញៀវ Manchester City នៅ UEFA Champions League វគ្គ ១៦ក្រុមនារាត្រីពុធសប្តាហ៍នេះ ដោយសារបញ្ហារបួសកជើង។

កីឡាករប៊ែលហ្ស៊ិករូបនេះត្រូវបានប្តូរចេញនៅវគ្គទី២ ពេលរងរបួសកជើងភ្លាម ក្នុងជំនួបដែល Real Madrid ប្រកួតចាញ់ម្ចាស់ផ្ទះ Levante នៅ La Liga កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន ដែលធ្វើឲ្យ Hazard ទើបតែចូលលេងឲ្យ Real ទើបតែបាន ១៥ប្រកួតប៉ុណ្ណោះ គីតចាប់តាំងពីចូលរួមជាមួយ Real Madrid នាឆ្នាំ២០១៩មក។

បញ្ហារបួសនេះដែរ ក៏ធ្វើឲ្យ Hazard បន្តខកខានក្នុងជំនួបដែល Real Madrid ប៉ះ FC Barcelona ក្នុងជំនួប El Clasico នារាត្រីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ ដ្បិតខកខានម្តងរួចមកហើយកាលជើងទី១ នៅទឹកដី Camp Nou ក្នុងលទ្ធផលស្មើគ្នា ០-០៕

Loading...