មនុស្សវិកលចរឹកម្នាក់​ ត្រូវរថយន្តបុកហើយកិន បែកសាច់ពេញថ្នល់ ​ស្លាប់យ៉ាងអណោចអធម៌​ នៅស្រុក​ព្រៃនប់​

July 17, 2018 586

​ព្រះសីហនុ​ ៖ មនុស្សវិកលចរឹកម្នាក់​ ដើរតាមផ្លូវត្រូវរថយន្តមិនស្គាល់ម៉ាកបុក កិន​ បែកសាច់​ពេញថ្នល់ស្លាប់យ៉ាងអណោចអធម៌។ ហេតុការណ៍នេះ បានកើតឡើង​ នៅវេលាម៉ោង​ ១៩និង២០នាទីយប់​ ​​ថ្ងៃ​ទី​១៦ ខែ​កក្កដា​​​​ ឆ្នាំ​២០១៨ ​លើផ្លូវ​ជាតិ​លេខ​៤​ ​ស្ថិតនៅ​ក្នុង​ភូមិ​អូរតាសេក​ ឃុំ​អូរឧកញ៉ាហេង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ​​ បង្កដោយ​​រថយន្ត​១គ្រឿង​ មិន​ស្គាល់​ម៉ាក​ បាន​បុក​​អ្នកថ្មើរជើង​ម្នាក់​ មិន​ស្គាល់​អត្តសញ្ញាណ​ ភេទ​ប្រុស​ (មនុស្ស​វិកលចរិត​)​ បណ្ដាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​ ។

ក្រោយកើតហេតុ ​រថយន្ត​បង្កបានបើក​រត់​គេច​បាត់​ ពីកន្លែងកើតហេតុ។ បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ​ សមត្ថកិច្ច​ជំនាញ​បាន​យក​ចេញ​ពី​កន្លែង​កើត​ហេតុ​ យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ ដើម្បី​ស្រាវជ្រាវ​អត្តសញ្ញាណ​បន្ត​រ៕

Loading...