ស្លាប់៨នាក់ និងរបួស២១នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៦ ខែមីនាម្សិលមិញ

March 07, 2020 178

ភ្នំពេញ​ ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៧លើក បណ្ដាលឲ្យមនុស្សស្លាប់៨នាក់ របួសស្រាល៦នាក់ និងរបួសធ្ងន់១៥នាក់ ក្នុងនោះមិនពាក់មួក២២នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន មិនប្រកានស្ដាំ, ស្រវឹង, ប្រជែង, បត់គ្រោះថ្នាក់ និងមិនគោរពសិទ្ធិ៕

Loading...