អាក្រក់ និងព្រៃផ្សៃណាស់ បុរស​ម្នាក់​ចាប់ក្មេងស្រី​អាយុ៤ឆ្នាំ រំលោភ រួច​សម្លាប់​យក​សព​បោះចោល​ក្នុង​ពាងទឹក

May 30, 2018 218
33780776_391558498013687_7799375496721989632_n-600x450

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​ប្រមាណ១១យប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅត្រង់ចំណុច​លើផ្ទះ​គេ​ទុកចោល ស្ថិតក្នុង​ភូមិក សង្កាត់​ច្រាំង​ជំ​រះ២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ។ ភ្លាមនោះ​ជនដៃដល់​ដឹងខ្លួន បាន​រត់គេច​បាន​ប្រហែល២ម៉ោង ក៏​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌឫស្សីកែវ តាម​ប្រមាញ់​ចាប់បាន​មកវិញ​ផងដែរ។ ពិតជា​គួរ​ឲ្យ​សង្វេគ ព្រោះ​ក្មេងស្រី​ម្នាក់ មាន​អាយុ​ទើបតែ៤ឆ្នាំ​សោះ ត្រូវបាន​បុរស​ចិត្ត​ព្រៃផ្សៃ​ម្នាក់ ដែលជា​អ្នករស់នៅ​ម្ដុំ​ក្បែរ​ផ្ទះ​គ្នា​ចាប់រំលោភ ហើយ​សម្លាប់​យក​សព​ទៅ​ទម្លាក់​ក្នុង​ពាងទឹក​នៅលើផ្ទះ ដែល​គេ​ទុកចោល។

33830444_391558491347021_4511715423342821376_n-600x800

សព​ក្មេងស្រី​រងគ្រោះ​ខាងលើ មានឈ្មោះ ខ.ស.ច អាយុ៤ឆ្នាំ ដោយមាន​ម្ដាយ​ឈ្មោះ ម.ច អាយុ២៦ឆ្នាំ មាន​ទីលំនៅ​ក្បែរ​ទីតាំង​កើតហេតុ​ខាងលើ។ ចំណែក​ជនដៃដល់​មានឈ្មោះ អា​យ៊ី ហៅ អា​ដំឡូង អាយុ​ជាង៣០ឆ្នាំ មានមុខ​របរ​លក់​ដំឡូង ស្នាក់នៅ​ទីតាំង​កើតហេតុ​ខាងលើ។

មុនពេល​កើតហេតុ​រឿងនេះ គឺ​ក្មេងស្រី​រងគ្រោះ​ខាងលើ បាន​រត់​លេង​ជាមួយក្មេងៗឯទៀត។ តែ​ក្រោយមក ក៏បាន​បាត់​ក្មេងស្រី​រងគ្រោះ​អស់​រយៈពេល​ជាង២ម៉ោង ហើយ​ត្រូវបាន​ឪពុកម្ដាយ រួមទាំង​សាច់ញាតិ​អ្នកភូមិ​ជួយ​ដើររក។ ពេលនោះ ត្រូវបាន​ពូ​បង្កើត​ក្មេងស្រី​រងគ្រោះ ឡើងទៅ​លើផ្ទះ​ឈើ​ដែល​គេ​ទុកចោល​យូរ​ខែ​មកហើយ​នោះ និង​បាន​អើតមើល​ក្នុង​ពាងទឹក​លើផ្ទះ ស្រាប់តែ​ប្រទះឃើញ​សព​កូនស្រី​ដេកស្លាប់​ក្នុង​ពាងទឹក ដោយ​មិនមាន​ស្លៀកពាក់​ខោអាវ​នោះឡើយ។ ដោយសារ​មិន​អស់ចិត្ត ទោះបីជា​ដឹងថា ក្មេងស្រី​រងគ្រោះ បាន​ស្លាប់បាត់​បង់ជីវិត​ក៏ដោយ ក៏​ឪពុកម្តាយ​ក្មេងស្រី​រងគ្រោះ ព្យាយាម​ដឹកយក​កូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​សម្ដេចឪ​សម្ដេចម៉ែ​ផងដែរ តែ​ជា​អកុសល​ក្មេងស្រី​រងគ្រោះ​បាន​ស្លាប់បាត់​បង់ជីវិត ។

33992598_391558481347022_1974640793775767552_n-600x450

សូមជម្រាបជូនថា ជនដៃដល់ ក្រោយពី​ដឹងខ្លួន​ទាន់ ក៏​រត់គេចខ្លួន​បាន​ប្រហែល​ជាង២ម៉ោង តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ខណ្ឌឫស្សីកែវ សហការ​ជាមួយ​ប្រជាពលរដ្ឋ ដែល​បាន​ស្គាល់មុខ បាន​តាម​ចាប់ខ្លួន​យកមក​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​សួរនាំ​ចាត់ការ​តាមផ្លូវ​ច្បាប់៕

33869811_391558551347015_1072423363529408512_n-600x800
473122502-600x800
Loading...