អាជ្ញាធរស្រុកកំពង់ត្រាច ចុះសួរសុខទុក្ខ និងណែនាំអប់រំដល់ពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់បង្ការការរីករាលដាលជំងឺ Covid-19

March 27, 2020 253

កំពត ៖ ដោយមានការយកចិត្តទុក្ខដាក់ពីលោក អូន ខន អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច បានចាត់ឱ្យលោក ឃឹម សាមី អភិបារងស្រុក ដឹលនាំមន្ត្រីក្រោមឱវាទក្រុមគ្រួពេទ្យ​ ចុះសួរសុខទុក្ខណែនាំដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់បង្ការនៃការរីករាលដាល នូវជំងឺឆ្លងជំងឺ Covid-19។

ជាក់ស្តែង កាលពីថ្ងៃទី២៤-២៥ ខែមីនា ឆ្នាំ២០២០នេះ លោក ឃឹម សាមី បានដឹកនាំមន្ត្រីក្រោមឱវាទ នឹងក្រុមគ្រួពេទ្យ ចុះទៅសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋចំនួនពីរឃុំ គឺទីមួយឃុំកំពង់ត្រាចខាងលិច នឹងឃុំបឹងសាលាខាងត្បូត ដែលពួកគាត់ធ្លាប់បានទៅធ្វើការនៅខេត្តព្រះសីហនុ នឹងមកពីធ្វើការនៅប្រទេសថៃ។

លោកអភិបាលរងស្រុក បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម លោកបានដឹកនាំមន្ត្រីនឹងក្រុមគ្រួពេទ្យ ចុះទៅដល់ផ្ទះពលរដ្ឋមួយគ្រួសារពីរនាក់ប្តីប្រពន្ធ ដែលស្ថិតនៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចទី១ ដែលពួកគាត់ធ្លាប់បានទៅរស់នៅធ្វើការជាមួយនឹងជនជាតិបារាំង នៅសណ្ឋាគា៧ជាន់ ខេត្តព្រះសីហនុ ដែលមានការសង្ស័យថា ពួកគាត់ទាំងពីរនាក់ អាចឆ្លងជំងឺ Covid-19។ ហើយក្រោយពីបានណែនាំអប់រំដល់ពួកគាត់រួច អាជ្ញាធរនឹងក្រុមគ្រួពេទ្យ ក៍បានឱ្យពួកគាត់នៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ហើយបានយកសំណាកមកវិទ្យាស្ថានប៉ាស់ស្ទ័រ ធ្វើតេស្តរួចរាល់ហើយដែរ។ ក្រោយពីធ្វើតេស្តលើសំណាកពួកគាត់ទាំងពីរនាក់ប្តីប្រពន្ធ គឺអវិជ្ជមាន។

លោក ឃឹម សាមី បន្តថា ដោយឡែកប្រជាពលរដ្ឋនៅឃុំបឹងសាលាខាងត្បូង ដែលទើបតែមកពីប្រទេសថៃវិញនោះ គឺមានចំនួន៤នាក់ហើយពួកគាត់មានសុខភាពនឹងកម្តៅធម្មតាទេ ហើយអាជ្ញាធរនឹងក្រុមគ្រួពេទ្យ ក៍ធ្វើការណែនាំឱ្យពួកគាត់ចេះថែរក្សាអនាម័យខ្លួនប្រាណឱ្យបានល្អតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែ។

ក្នុងនោះ​ លោកអភិបាលរងស្រុក នឹងមន្ត្រីក្រោមឱវាទ ព្រមទាំងក្រុមគ្រួពេទ្យ ក៍បានធ្វើការអប់រំផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ការរីករាលដាលនៅជំងឺ Covid-19 ទាំងអស់គ្នារបស់ក្រសួងសុខាភិបាលផងដែ៕

Loading...