ផឹកទឹកប្តូរនិស្ស័យ! ឪពុក​ក្មេក​និង​កូន​ប្រសារ​កាប់​គ្នា​របួស​ធ្ងន់ម្នាក់

July 20, 2018 267

បាត់ដំបង ៖ ឪ៊ពុកក្មេកនិង​កូន​ប្រសារ​២នាក់​ផឹកស្រា​ស្រវឹង​ឡូឡា កើតជា​ទំនាស់​រហូត​ឪពុក​ក្មេក យក​ពូថៅវាយ​ក្បាល​កូនប្រសារ​របួសធ្ងន់បង្កការភ្ញាក់ផ្អើលពេញភូមិតែម្តង។ ហេតុការណ៍នេះ​កើតឡើង​នៅចំនុច​ភូមិអូរគ្រួស ឃុំសេរីមាជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។បើតាមលោកវរសេនីយ៍ឯក ពេជ្រ.សារ៉ែន អធិការ​នគរបាល​ស្រុកសំពៅលូន បានរាយការណ៍​អោយ​ដឹងថា នៅថ្ងៃព្រហស្បតិ៍ ០៧កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ២២និង​២២នាទី ។ មន្ត្រីនគរបាលបានបញ្ជាក់ថា ករណី​ហិង្សាដោយ​ចេតនាបង្ក​ឡើងដោយ​ជនសង្ស័យ​ឈ្មោះ នួន.សឿន ភេទប្រុស អាយុប្រហែល ៥០ឆ្នាំ រស់នៅភូមិអូរគ្រួស ឃុំសេរីមាជ័យ ស្រុកសំពៅលូន បានយកពូថៅ​វាយក្បាល​ជនរង​គ្រោះឈ្មោះ វ៉ឹង.បារាំង ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិ.ឃុំខាងលើជា​មួយគ្នា (កូនប្រសារ) របួសធ្ងន់ ។ក្រោយ​កើតហេតុ​ជន​សង្ស័យ​ជាឪពុក​ក្មេង​បានរត់​គេច​ខ្លួនបាត់ ។ បើតាមការរៀបរាប់ពីជនរងគ្រោះឈ្មោះ វឹង វល់  ហៅ បារាំង  ភេទប្រយស  អាយុ២៧ឆ្នាំ
រស់នៅត្រង់ចំណុចកើតហេតុខាងលើ  បាននិយាយថា  ការទាស់ពាក្យសម្តីរវាងខ្លួន ជាមួយនឹង​ឪពុកចុង ឬក៏ត្រូវជាពូ  ដែលមានឈ្មោះ នួន សឿន  ភេទប្រុស  អាយុ៤៨ឆ្នាំ  មុខរបរធ្វើចំការ  គឺបានកើតឡើងជាច្រើនលើក ច្រើនសាររួចមកហើយ  ដោយសារតែពេលដែល
គាត់ស្រវឹង  គឺគាត់តែងតែចោទប្រកាន់មកលើខ្លួនថា  បានទៅលួចដោះយកសត្វពស់
ដែលគាត់ដាក់មងបាន ។ជនរងគ្រោះបានបន្តថា  ធាតុពិតគឺខ្លួនមិនដែលទៅលួចពស់របស់គាត់ឡើយ  ប៉ុន្តែគាត់នៅតែចោទដដែលៗ ។ លុះនៅមុនពេលកើតហេតុ  គឺគាត់មកពីផឹកវិញក៏បានចាប់ផ្តើមរករឿងទៀត  ឯខ្លួនក៏បានប្រកែកទៅវិញ ទៅមក  ស្រាប់តែគាត់បានលបទាញពូថៅមក
វ៉ៃមកលើក្បាលនិងផ្ទៃមុខរបស់ខ្លួន  ជាច្រើនកន្លែងរហូតដល់សន្លប់ លែងដឹងខ្លួន ។ដោយឡែកសម្រាប់សាក្សីមួយចំនួនដែលរស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ក៏បាន
និយាយថា  ពេលដែលជនសង្ស័យបានយកពូថៅវ៉ៃទៅលើជនរងគ្រោះនោះ  គឺបាន  បាក់ដងអស់មួយ  ប៉ុន្តែដោយសារមិនអស់ចិត្តទើបស្ទុះទៅទាញពូថៅមួយទៀត មកវ៉ៃបន្ថែម
រួចក៏រត់គេចខ្លួនបាត់ស្រមោលទាំងយប់តែម្តង  ដោយសារតែមានប្រជាពលរដ្ឋជាច្រើន
បម្រុងចូលជួយ  ព្រមទាំងមានការស្រែកអោយជួយពីសំណាក់ស្ត្រីជាភរិយា  ដែលកំពុងពរកូនមួយនៅនឹងដៃផង ។បច្ចុប្បន្ន ជនរងគ្រោះត្រូវបានក្រុមគ្រួសាបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកសំពៅលូន។

បច្ចុប្បន្ន កម្លាំង​នគរបាល​ស្រុកសំពៅ​លូនកំពុង​តាមស្វែង​រក​ចាប់ខ្លួន ដើម្បី​យកមក​ចាត់ការ​តាមនី​តិវិធី​ច្បាប់ ៕

 

Loading...