បុរស​ម្នាក់​ចងក​សម្លាប់​ខ្លួន​នឹង​ខ្សែ​គោ​នៅ​មាត់​ច្រកចូល​បន្ទប់ទឹក​បង្ក​ភ្ញាក់ផ្អើល​ទាំង​មិនដឹង​មូលហេតុ

May 30, 2018 156
33923770_458523011273983_5015565510079676416_n

ប៉ោយប៉ែត៖ បុរស​ម្នាក់ ​វិលត្រឡប់​ពីធ្វើការនៅ​ប្រទេស​កូរ៉េប្រហែល៥ខែធ្វើអត្តឃាត​ចងក សម្លាប់ខ្លួន ដោយសរសេរ​ពាក្យ​ផ្តាំផ្ញើ​មួយច្បាប់ ហេតុការណ៍​នេះ​កើតឡើង​នៅក្នុង​ភូមិ​សាមគ្គី​មានជ័យ​សង្កាត់ និង​ក្រុង​ប៉ោយប៉ែត នា​រសៀល​​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ។  ក្រោយ​សរសេរ​លិខិត​លើ​ក្រដាស់​សៀវភៅ​ថា សូម​ម៉ែក្មេក​ជួយ​មើល​ថែកូន និង​ប្រពន្ធ​ខ្ញុំ​ផង។

ជនរងគ្រោះ​ឈ្មោះ ស​ឈូ អាយុ២៤ឆ្នាំ ទើប​វិលត្រឡប់​ពី​ប្រទេស​កូរ៉េ៥ទៅ៦ខែ មានកូន​ម្នាក់​ទើប​អាយុ៦ខែ ។ ជនរងគ្រោះ​ចងក​នឹង​ខ្សែ​គោ​ទៅ នឹង​មាត់ទ្វារ​បន្ទប់ទឹក ។ នៅក្នុង​បន្ទប់​កើតហេតុ គេ​ឃើញ​មាន​អក្សរ​សរសេរ​ផ្តាំផ្ញើ​ជាច្រើន​សំខាន់ គឺ​ឲ្យ​ម្តាយក្មេក ជួយ​មើល​ថែកូន(កូន​របស់​ជនរងគ្រោះ)ផង ក្នុងនោះ មាន​ថ្នាំពេទ្យ​ជាច្រើន សង្ស័យ​មុន​ចងក ជនរងគ្រោះ​អាច​លេបថ្នាំ​ជាមុន ក៏មានដែរ។

33898042_458522987940652_438132465723244544_n

គ្រួសារ​រងគ្រោះ​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ដើម្បី​ឲ្យ​ចុះ​ដល់​កន្លែងកើតហេតុ ដើម្បី​ពិនិត្យមើល ឬ​ធ្វើ​កោសល្យវិច័យ ។ ​ក្រោយពី​កម្លាំង​ជំនាញ​ពិនិត្យ​រួចរាល់ ឃើញថា គាត់​ធ្វើអត្តឃាត​ដោយ​ខ្លួនឯង ព្រោះ​បុរសរងគ្រោះ​អាចមាន​វិបត្តិ​ផ្លូវចិត្ត ម្យ៉ាង​សព​រងគ្រោះ​ទើប​មកពី​ធ្វើការ​ក្រៅប្រទេស លុះ​ថ្ងៃកើតហេតុ សាច់ញាតិ​ប្រទះឃើញ​ចង ក នឹង​ខ្សែ​គោ​តែម្ដង ៕

Loading...