ថៅកែ​ស្រី​ចិត្តខ្មៅ​ធ្វើ​ទារុណកម្ម​លើ​ឈ្នួលត្រូវសមត្ថកិច្ច បញ្ជូនទៅ​តុលាការ នាព្រឹកនេះ

May 30, 2018 418
34074330_458538981272386_7197912687521562624_n

ភ្នំពេញ៖ ចាប់ខ្លួន​នឹង​បញ្ជូន​ខ្លួន​ថៅកែ​ស្រី​រូបនេះ​មក​តុលាការ គឺធ្វើឡើង​បន្ទាប់ពី​មាន​ពាក្យបណ្ដឹង​ពី​កុមារី​រងគ្រោះ ដែល​ត្រូវបាន​ថៅកែ​ស្រី ធ្វើ​ទារុណកម្ម​ដូច​សត្វ​ធាតុ អស់​រយៈពេល៤ឆ្នាំ រងកម្ម​ខ្លួនប្រាណ ពេញ​ដោយ​ស្លាកស្នាម ហើយ​រំដោះ​ក្មេងរងគ្រោះ​ចេញពីផ្ទះ​ខាងលើ ហើយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះទៅ​នាំខ្លួន​មក​សាកសួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាល។

នៅ​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បញ្ជូន​ខ្លួន​ថៅកែ​ស្រី​ចិត្តកំណាច​ឈ្មោះ ម៉េង រ័ត្ន​ពិសី (ហៅ សុភា) អាយុ៣៣ឆ្នាំ មុខរបរ​លក់​សម្លៀក​បំពាក់ មកកាន​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់។

សូមជម្រាបថា ប្រតិបត្តិ​ការចុះទៅ​អន្តរាគមន៍​រំដោះ​ក្មេង​ខាងលើ កាលពី​វេលា​ម៉ោង៥ល្ងាច​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ នៅផ្ទះ​អ្នកលក់​សម្លៀកបំពាក់​មួ​យ​កន្លែង លេខ១៧អា ខាងត្បូង​ជាប់​ផ្សារ​បុរី​សន្តិភាព២ ភូមិ​តំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ២ ខណ្ឌ​ពោធិ៍​សែន រា​ធានី​ភ្នំពេញ។

ថៅកែ​ចិត្តកំណាច​រូបនេះ​មានឈ្មោះ ម៉េង រ័ត្ន​ពិសី (ហៅ សុភា) អាយុ៣៣ឆ្នាំ មុខរបរ​លក់​សម្លៀក​បំពាក់​នៅផ្ទះ​កើតហេតុ។ បើតាម​អ្នក​ក្បែរ​ខាង​ថា ជា​ជនជាតិ​វៀតណាម កាត់​ចិន មាន​ប្តី​ឈ្មោះ សុខ ទី អាយុ៣៣ឆ្នាំ មុខរបរ​លក់​សម្លៀក​បំពាក់ មានកូន​ស្រី​ម្នាក់​ក្នុងបន្ទុក។

ចំណែក​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ជា ស្រីនូ ហៅ​ស្រី​ពៅ អាយុ១៦ឆ្នាំ មក​រស់នៅ​ផ្ទះកើតហេតុ​ខាងលើ​រយៈពេល៤ឆ្នាំ​ហើយ ជា​អ្នកធ្វើការងារ​ផ្ទះ មាន​ស្រុកកំណើត​ភូមិ​ទំនប់​ថ្មី ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ។ ក្មេងស្រី​រងគ្រោះ មាន​បងប្អូន៩នាក់ ប្រុស៤នាក់ ស្រី៥នាក់ នាង​ជា​កូន​ទី៨ មាន​ឪពុក ឈ្មោះ ជា សួ អាយុ៦៨ឆ្នាំ ឈឺ​នៅ​កន្ទេល មាន​ម្តាយ​ឈ្មោះ ឡេ ឡាយ អាយុ៦៥ឆ្នាំ មុខរបរ​លក់​បន្លែ។

33980141_458538987939052_4556845445040570368_n

ក្មេងស្រី​រងគ្រោះ ទាំង​ទឹកភ្នែក ក្នុង​អារម្មណ៍​ភ័​រ​ញ័រ ប្រាប់​នៅ​ចំពោះមុខ​សមត្ថកិច្ច​ថា គាត់​ត្រូវបាន​ស្ត្រី​ខាងលើ យកមក​ឲ្យ​ធ្វើ​ការងារ តាំងពី​អាយុ១២ឆ្នាំ​មកម្ល៉េះ ធ្វើជា​កូនឈ្នួល​បម្រើ ផ្ទះ​ខាងលើ​រហូតមក​ដល់ពេលនេះ អស់​រយៈពេល៤ឆ្នាំ​ហើយ។ ស្ត្រី​ម្ចាស់ផ្ទះ បង្ខំ​ឲ្យ​ធ្វើ​ការងារ​តាំងពីព្រឹក​ទល់​យប់ បើ​ធ្វើ​មិនទាន់​ប្រដាប់​ដោយ​ដែក វាយ​ពេញ​រាងកាយ​ក្បាល ជូន​យក​ម្ជុលដេ​ប៉ាក់ មកចាក់​លើ​រាងកាយ​ក្នុង១ថ្ងៃ ឲ្យ​ហូបបាយ២ពេល ពេលព្រឹក និង​ពេល​ល្ងាច ថ្ងៃត្រង់​បន្ត​ឲ្យ​ធ្វើ​ការងារ។

ក្មេងស្រី​រងគ្រោះ បាន​បន្តទៀតថា មក​ស្នាក់នៅ​ធ្វើការ​ដំបូង បាន​ប្រាក់​ឈ្នួល៦០ដុល្លា​ក្នុង១ខែ ទើបតែ១ឆ្នាំ​មកនេះ បាន១០០ដុល្លា​ក្នុង១ខែ ហើយ​ខែថ្មីៗនេះ ម្តាយ​នាង​មានការ​ខ្វះខាត ថវិកា ទិញ​ថ្នាំ​ព្យាបាល​ឪពុក បាន​សុំ​ខ្ចីលុយ១០០ដុល្លារ​មុន។ ហើយ​អ្វី​ជាងនេះទៅទៀត ម្ចាស់ផ្ទះ​ដាក់​បំរាម​មិន​ឲ្យ​និយាយ​រឿង ធ្វើ​ទារុណកម្ម រាងកាយ ប្រាប់​អ្នកជិតខាង ឬ​ប្រាប់​ដំណឹង​ដល់​ក្រុមគ្រួសារ​នៅឯ​ស្រុក​ឡើយ មិន​អនុញ្ញាត​ឲ្យ​ជួប​និយាយ​ជាមួយ​ម្តាយ​តាម​ទូរស័ព្ទ​ទៀតផង។ បំភ្លឺ​ពី​ក្មេងរងគ្រោះ សមត្ថកិច្ច​ហៅ​នាំខ្លួន​ស្ត្រី​សង្ស័យ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ និង​ផ្អែកលើ​ភស្តុតាង ស្លាកស្នាម ជាំ របួស ពេញ​ខ្លួន ក្បាល ដៃ ជើង សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ កសាង​សំណុំរឿង​បញ្ជូនទៅ​ផ្នែក​ជំនាញ ចាត់ការ​បន្ត​តាម​នីតិវិធី៕

Loading...