ដឹងហើយ លឺហើយហេតុអីនូវតែទៅទៀត ប្រជាពលរដ្ឋខ្មែរម្នាក់ ត្រូវទាហ៊ានថៃបាញ់ស្រោចអស់ជាច្រើនគ្រាប់ បណ្តាលអោយស្លាប់បាត់បង់ជីវិត ខណៈលួចឆ្លងដែនចូលកាប់ឈើគ្រញូង

May 30, 2018 499
33872695_458542954605322_1195206561442562048_n

ពោធិ៍សាត់ ៖ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចក្នុងព្រៃនៃគល់ឈើ ១ ស្ថិតក្នុងស្រុកមឿង ខេត្តត្រាត(ប្រទេសថៃ)។

បើតាមប្រភពបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ដោយរងនូវគ្រាប់កាំភ្លើងទាហានជនជាតិថៃឈ្មោះ សះ សុខ ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានរងរបួស(ចំត្រកៀកផ្នែកខាងឆេង)។

ជនរងគ្រោះឆ្លងដែនខុសច្បាប់មានគ្នាចំនួន ២នាក់ប៉ុន្តែម្នាក់ទៀតប្រពន្ធកូនមិនស្គាល់អតៈញ្ញាណនោះឡើយ ចូលទៅដើម្បីក្នុងគោលបំណងកាប់ឈើគ្រញ៉ូង តែជាអកុសល់ក៍ប៉ះទាហាជនជាតិថៃដេញបាញ់បណ្ដាលឲ្យរងរបួស ខណៈនោះដៃគូរព្យាយាមគ្រាជនរងគ្រោះដើម្បីគេចខ្លួនពីការប្រមាញ់របស់ទាហានថៃរហូតស្ទើរអស់ខ្យល់ ទើបសម្រេចចិត្តដាក់ជនរងរបួសចោលម្នាក់ឯងនៅចំណុចគល់ឈើ ១នៅក្នុងព្រៃក្បែងកន្លែងកើតហេតុ ក៍ដើរមកដល់ផ្ទះជនរងគ្រោះនៅវេលាម៉ោងជាង៤ទៀបភ្លឺ ថ្ងៃទី២៩ ខែឆ្នាំដដែល ដើម្បីប្រាប់អំពីហេតុការណ៍ដល់ប្រពន្ធកូនជនរងគ្រោះរួចគេចខ្លួនបាត់ លុះភ្លឺឡើងថ្ងៃដដែលក៍បង្កការភ្ញាក់ផ្អើលដល់អាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានតែម្តង។

33845218_458542971271987_7312648701564944384_n

ភ្លាមនោះអាជ្ញាធរមានសមត្តកិច្ចព្យាយាបទំនាក់ទំនងទៅសមត្តកិច្ចខាងភាគីថៃតែគ្មានការឆ្លើយតប ប៉ុន្តែកូនៗជនរងគ្រោះហាក់បីដូចស្គាល់ចំណុចទីតាំងក៍នាំទៅរុករកឃើញឪពុកនៅមានដង្ហើមនៅឡើយ ប៉ុន្តែដោយរបួសធ្ងន់ធ្ងរពេកម្យ៉ាងអាច្រើនម៉ោងផងធ្វើឲ្យហូរឈាមច្រើន ហើយក៏បានដាច់ខ្យល់ស្លាប់នៅតាមផ្លូវក្នុងព្រៃទឹកដីប្រទេសថៃ នៅគ្រាដែលកូនៗព្យាយាមសែងឪពុកមកផ្ទះ សាកសពបានតំកល់ធ្វើបុណ្យតាមប្រណីនៅលំនៅដ្ឋានជនរងគ្រោះ ៕

Loading...