រថយន្តដឹកកំទេចថ្ម បើកលឿនរេចង្កូតក្រឡាប់ផ្ងារជើងនៅស្រុកព្រៃនប់

July 23, 2018 308

ព្រះសីហនុ៖កាលពីវេលាម៉ោង០៦ៈ៣០នាទីព្រឹកថ្ងៃទី២២,០៧,២០១៨មានគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងនៅចន្លោះ គីឡូម៉ែត្រ១៦១-១៦២ ស្ថិតនៅ ភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បង្កឡើងដោយខ្លួនឯង រថយន្ត ម៉ាកនីសាន់ ពាក់ផ្លាកលេខ2 KPS .0397 ចង្កួតស្តាំ មានទិសដៅ ភ្នំពេញ -ព្រះសីហនុ ដឹកថ្ម មកដល់ចំណុចខាងលើរថយន្តបែកកង់មុខខាងស្តាំបណ្តាលអោយក្រឡាប់ លើចឹញ្ចើមផ្លូវខាងស្តាំដៃ តែពុំបណ្តាលអោយមនុស្សរងរបួស ឬប៉ះពាល់សម្បត្តិសាធារណៈឡើយ។អ្នកបើកបរឈ្មោះរ៉ាយ បឿន ភេទប្រុស អាយុ ៣៦ឆ្នាំមានទីនៅ ភូមិព្រៃហេង ឃុំ គុស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ៕

Loading...