រថយន្តដឹកទឹកកក បុកម៉ូតូ បណ្តាលអោយមន្ត្រីនគរបាល​ម្នាក់​នឹង​ស្ត្រី​ម្នាក់ ​ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ

July 23, 2018 245

ប៉ៃលិន៖ ហេតុការណ៍នេះ​បានកើត​ឡើង​កាលពីថ្ងៃ​សៅរ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៨ នៅ​ចំណុច​ភូមិ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន។

មន្ត្រីនគរបាល​នឹង​អ្នករួមដំណើរ​ជា​ស្ត្រី​ម្នាក់ដែលស្លាប់ មាន៖​ ​ទី១ ឈ្មោះ ជួន ផាន់​ណា ភេទ​ប្រុស អាយុ ២៦ឆ្នាំ មុខរបរ មន្ត្រីនគរបាល​ការពារ​ព្រំដែន​គោក​វរ:សេនា​តូច​លេខ៨២១ បើក​ម៉ូតូ​ម៉ាក Duke ព​ណ៍ស លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FK-4199 បាន​ស្លាប់បាត់​បង់ជីវិត។

ទី០២ ឈ្មោះ សាន វាសនា ភេទ ស្រី អាយុ ១៨ឆ្នាំ រស់នៅ​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន អ្នករួមដំណើរ​បាន​ស្លាប់បាត់​បង់ជីវិត។ ចំណែក​ជនបង្ក​មាន​គ្នា ០២នាក់៖ ០១-ឈ្មោះ ណាន់ វិ​ន ភេទ​ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ បើករថយន្ត​ដឹក​ទឹកកក រស់នៅ​ភូមិ​អូ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បើកបរ​រថយន្ត​ម៉ាក Hyundai ពណ៌​ខៀវ​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3C-3096។ ០២-ឈ្មោះ សាន សិទ្ធ ភេទ ប្រុស អាយុ ១៨ឆ្នាំ បុខ​របប​កម្មករ​លី​ទឹកកក រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា។ ករណី​ខាងលើ​បណ្ដាលមកពី​អ្នកបើកបរ​រថយន្ត ខ្វះ​ការប្រុងប្រយ័ត្ន បណ្ដាល​ឲ្យ​បុក​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ រួម​ជ្រុល​ទៅបុក​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ខូចខាត​អស់​មួយ​ខ្នង​ទៀត។

សាកសព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់អោយ​ក្រុមគ្រួសារ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត និង​ម៉ូតូ​ត្រូវបាន​យកមក​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ប៉ៃលិន​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ៕

Loading...