ករណីដ៍រន្ឋត់ជួយស៊ែរបន្តផងគោយន្តកន្ត្រៃយ៍ ដាច់កាឡេធ្លាក់ចូលប្រឡាយ របួសធ្ងន់ស្រាល៦នាក់

May 30, 2018 226
33790024_458551731271111_3614294041341984768_n

ប៉ៃលិន៖ ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិអូរដូនតាក្រោម ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

មនុស្សក្មេងចាស់ ប្រុសស្រីចំនួន ៦នាក់ បានរងរបួសធ្ងន់ និងស្រាលខណៈដែលពួកគាត់បានជិះគោយន្តច្នៃដែលមានដឹកឥវ៉ាន់សំពីងសំពោងផងនោះ បានដាច់កាឡេ ហើយជ្រុលធ្លាក់ទឹកប្រឡាយ។

33893755_458551741271110_317965121936687104_n

តាមប្រភពនគរបាលខេត្តប៉ៃលិន បានឲ្យដឹងថា ជនរងគ្រោះទី១. ឈ្មោះ ហ៊ាន រឿន ភេទស្រី អាយុ ៥០ឆ្នាំ របួសធ្ងន់, ទី២. ពុធ វ៉ា ភេទស្រី អាយុ៤៧ឆ្នាំ របួសធ្ងន់, ទី៣. ហ៊ុន ច័ន្ទ ភេទស្រី អាយុ៦០ ឆ្នាំ របួសស្រាល, ទី៤. កេត លី ភេទប្រុស អាយុ៦០ឆ្នាំ របួសស្រាល, ទី៥. រឿត គឹមឡេង ភេទស្រី អាយុ៣ឆ្នាំ របួសស្រាល និងទី៦. ឈ្មោះ អាត់ ថ្លៃ ភេទប្រុស អាយុ៣៩ឆ្នាំ របួសស្រាល ពួកគាត់ទាំងអស់គ្នា រស់នៅភូមិអន្លង់រាំង ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ។ 

33869010_458551764604441_2920989665823555584_n

33944646_458551714604446_3464795309329088512_n

នគរបាលបានបន្តថាបច្ចុប្បន្នជនរងគ្រោះរងរបួសធ្ងន់ត្រូវបញ្ជូនទៅសម្រាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិននិងអ្នករបួសស្រាលអាចត្រឡប់ទៅផ្ទះវិញបាន ៕

Loading...