លោក សុខ ឥសាន៖ ការរារាំងមិនឲ្យដាក់ប្រទេសក្នុងភាពអាសន្ន ជាចេតនាចង់បំផ្លាញសន្តិភាព និងជីវិតពលរដ្ឋ

April 21, 2020 181

ភ្នំពេញ​ ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នាថ្ងៃ២០ ខែមេសា បានមានប្រសាសន៍ថា “សកម្មភាពចង់រារាំង មិនឲ្យចេញច្បាប់ដាក់ប្រទេសក្នុងភាពអាសន្ន គឺជាចេតនាចង់បំផ្លាញសន្តិភាព និងអាយុជីវិត របស់ប្រជាជនកម្ពុជា”។

លោកបន្តថា ការធ្វើច្បាប់ដាក់ប្រទេសក្នុងភាពមានអាសន្ន ដើម្បីទុកការពារអាយុជីវិតប្រជាជន និងការពារសន្តិភាព ឲ្យខាងតែបានដាច់ខាត តែប៉ុណ្ណោះគ្មានបំណងអ្វីផ្សេងពីនេះទេ។ ប៉ុន្តែចំណុចនេះ ត្រូវបានវិទ្យុអាស៊ីសេរីផ្សាយថា “បានបើកដៃឲ្យរដ្ឋាភិបាល អាចកម្រិតសិទ្ធិ សេរីភាព ជាមូលដ្ឋានរបស់ពលរដ្ឋ ព្រមទាំងអាចគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គមបានផងដែរ”។

វិទ្យុអាស៊ីសេរីផ្សាយបន្តថា “មានយុវជនមួយចំនួន ដែលតាមដានស្ថានការណ៍សង្គម មានប្រតិកម្មថា ច្បាប់ ស្ដីពីការគ្រប់គ្រងប្រទេសក្នុងភាពអាសន្ន ធ្វើឡើងដើម្បីពង្រឹងអំណាចសម្តេចតេជោ ហ៊ុន សែន កាន់តែខ្លាំង និងមិនបម្រើឲ្យផលប្រយោជន៍សាធារណៈនោះទេ”។

សូមបញ្ជាក់ថា ច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ន បានធ្វើឡើងក្នុងពេលកម្ពុជាកំពុងមានផ្ទុកជំងឺកូវីដ-១៩។ ច្បាប់នេះ មានចំនួន៥ជំពូក និង១២មាត្រា។ កាលពីចុងសប្តាហ៍មុន ព្រឹកសភាបានអនុម័តច្បាប់ ដាក់ប្រទេសក្នុងភាពអាសន្ន ក្រោយរដ្ឋសភាបញ្ជូនមក៕

Loading...