ឃើញរថយន្តមិត្តភក្តីឈប់ចត ឡើងបញ្ចេះបើក ជាន់ហ្គែរ ស្មាន់តែហ្វ្រាំង រថយន្តស្ទុះវឹង បុកម្ចាស់រថយន្ត​រងរបួស​ធ្ងន់ធ្ងរ នៅស្រុក​គូលែន

July 23, 2018 288

ព្រះវិហារ៖ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀល​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ នៅ​ភូមិ​គូលែន​ត្បូង ឃុំ​គូលែន​ត្បូង ស្រុក​គូលែន ខេត្តព្រះវិហារ។

បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ធ្ងរ ត្រូវបាន​គេ​បញ្ជូនទៅ​ធ្វើការ​សង្គ្រោះ​នៅ​មន្ទីរពេទ្យភ្លាមៗ ក្រោយ​ជនរងគ្រោះ​រូបនេះ ត្រូវបាន​រថយន្ត​ខ្លួនឯង​បុក​ទាំង​កំរោល បណ្តាល​ឲ្យ​រងរបួស។ ហេតុការណ៍​បានកើត​ឡើង បន្ទាប់ពី​រូបគាត់​ទៅលេង​ផ្ទះ​មិត្តភក្តិ ហើយ​ពេលទៅដល់​ក៏​ពន្លត់​ម៉ាស៊ីន ចុះ​ពីលើ​រថយន្ត​ទុក​ឲ្យ​មិត្តភក្តិ​ម្នាក់ទៀត​នៅលើ​រថយន្ត។ បន្ទាប់ពី​ចុះ​បាន​មួយ​ភ្លែត ក៏បាន​លឺ​សំឡេង​រថយន្ត​បញ្ឆេះ​ឡើងវិញ ហើយ​ថយក្រោយ​ធ្លាក់​ក្នុង​ភក់ ឃើញ​ដូច្នេះ​គាត់​បានរ​ត់ទៅ​ស្រែក​ឲ្យ​អ្នករួមដំណើរ ដែល​នៅក្នុង​រថយន្ត​នៅ​ឲ្យ​ស្ងៀម ចាំ​ខ្លួន​ទៅ​បើក ភ្លាមនោះ​ស្រាប់តែ​រថយន្ត​ហក់​ឡើងមក​បុក​គាត់​ទាំង​កំរោល​តែម្តង។

មុនពេល​កើតហេតុ ជនរងគ្រោះ​ជា​ម្ចាស់​រថយន្ត បាន​បើករថយន្ត​របស់ខ្លួន ដោយមាន​អ្នករួមដំណើរ​ម្នាក់ទៀត មក​ឈប់​មុខផ្ទះ​អ្នក​ស្គាល់គ្នា ដែលជា​កន្លែងកើតហេតុ។ ពេលនោះ ជនរងគ្រោះ​បាន​ពន្លត់​ម៉ាស៊ីនរថយន្ត​ឈប់ ហើយ​ចុះ​ដើរទៅ​លេង​ផ្ទះ​អ្នក​ដែល​ស្គាល់គ្នា​នោះ ចំណែក​អ្នករួមដំណើរ​ជាមួយ​មិនបាន​ចុះ​ពីលើ​រថយន្ត​នោះទេ ស្រប​ពេលដែល​ម្ចាស់​រថយន្ត​កំពុងនិយាយ​គ្នា ស្រាប់តែ​រថយន្ត ដែល​ពន្លត់​ម៉ាស៊ីន​នោះបាន​បញ្ឆេះ​ឡើងវិញ​ហើយ​ថយក្រោយ​ធ្លាក់​ក្នុង​ភក់ ឃើញ​ដូច្នេះ​ម្ចាស់​រថយន្ត រត់​ទៅ​ស្រែក​ឱ្យ​អ្នករួមដំណើរ ដែល​នៅក្នុង​រថយន្ត​នៅ​ឱ្យ​ស្ងៀម ចាំ​ខ្លួន​ទៅ​បើក និយាយ​មិនទាន់​ផុតពី​មាត់​ផង​ស្រាប់តែ​រថយន្ត​ហក់​ឡើងមក​បុក​គាត់ និង​ម៉ូតូ ហើយ​បន្ត​ទៅបុក​សសរ​ផ្ទះ បាក់​អស់២ដើម​តែម្តង។ ក្រោយ​ហេតុ​ការកើតឡើង​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​ធ្វើការ​សង្គ្រោះ​នៅ​មន្ទីរពេទ្យភ្លាម។

ជនរងគ្រោះ​ជា​ម្ចាស់​រថយន្ត​មានឈ្មោះ ធួន សា​វៀត អាយុ៤៦ឆ្នាំ មុខរបរ អនុប្រធាន​ការិយាល័យ​អប់រំ​ស្រុក​គូលែន ចំណែក​អ្នករួមដំណើរ​ជាមួយ​មានឈ្មោះ ណៃ វណ្ណា ភេទ​ប្រុស អាយុ៣០ឆ្នាំ មុខរបរ​មន្ត្រី​បរិស្ថាន​ប្រចាំ​នៅ​ស្នាក់ការ​តា​កឹង ហើយ​រថយន្ត​បង្ក​ម៉ាក​តា​កូ​ម៉ា​ពណ៍​សំបក​ឪឡឹក​ពាក់​ស្លាក​លេខ​ភ្នំពេញ​2Q 9921ខូចខាត​ផ្នែក​ខាងមុខ បច្ចុប្បន្ន​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការ​ស្រុក ៕

Loading...