រថយន្តដឹកដែក ដឹកធ្ងន់ពេក ដាច់កង់ក្រោយក្រឡាប់ នៅសង្កាត់ជើងឯក

May 30, 2018 167
33848372_458582361268048_5207612026372751360_n

ភ្នំពេញ៖ ​ករណីរថយន្តដឹកដែក ដឹកធ្ងន់ពេក បានបណ្តាលឲ្យដាច់ប៉ុង​កង់ក្រោយក្រឡាប់ ​តែសំណាង មិនបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដដៃ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១២រសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នៅក្បែក្រុមហ៊ុនស្រាបៀរកម្ពុជាតាមបណ្តោយផ្លូវ២១៧ សង្កាត់ ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

33923856_458582374601380_5570343308967804928_n

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយ៉ានដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3A-2617 បើកបរពីត្បូងមកជើង ខណៈមកដល់ចំណុចជិតរោងចក្រផលិតស្រាបៀរកម្ពុជា រថយន្តក៏បាន ដាច់ប៉ុងក្រោយបណ្តាលឲ្យក្រឡាប់ទៅចំហៀងផ្លូវ តែសំណាងមិនបណ្តាលឲ្យមានអ្នករបួសនោះទេ ។ ចំពោះករណីនេះសមត្ថកិច្ចសង្ស័យថា រថយន្តផ្ទុកដែកច្រើនលើសកំរិត។ បច្ចុប្បន្នសមត្ថកិច្ចកំពុង ទាក់ទងទៅរថយន្តស្ទូច ដើម្បីស្ទូចរថយន្តនេះចេញកុំឲ្យមានការកកស្ទះចរាចរ៕​

33850107_458582341268050_266400006573916160_n
Loading...