ម្ចាស់​ iPhone តិចបំផុត ដឹង​ពីអត្ថន័យ​ចំណុច​តូចៗ​ទាំង​នេះ

May 08, 2018 782

ចំណុចតូចៗមួយចំនួននៅលើ iPhone មានបង្កប់នូវអត្ថន័យពិសេស ដែលអ្នកប្រើ iPhone ភាគច្រើនអាចមិនចាប់ភ្លឹកនោះទេ។

ការប្រែប្រួលពេលចុចបិទ/បើក Flash ទូរសព្ទ

5af1451a4e83f_1525761300_large

អ្នករចនា Interface របស់ប្រព័ន្ធប្រតិបត្តិការ iOS យកចិត្តទុកដាក់សូម្បីតែផ្នែកតូចៗបំផុតលើទូរសព្ទ។ ជាក់ស្ដែងប៊ូតុងបិទ/បើកតូចបំផុតមួយ ដែលស្ថិតនៅលើពិល នៃ Icon សម្រាប់ចុចបិទ/បើកភ្លើង តែងផ្លាស់ប្ដូរទៅតាមការប្រើប្រាស់។ ពេលចុចបើកប៊ូតុងតូចនេះនឹងរំកិលឡើងលើ ហើយពេលចុចបិទវានឹងរំកិលចុះក្រោមវិញ។

Icon នៃកម្មវិធីនាឡិកា

5af14519ecf2c_1525761300_large

រូប Icon នៃកម្មវិធីនាឡិកា លើ iPhone មានបង្ហាញអំពីពេលវេលា ដែលដូចគ្នានឹងពេលវេលាពិត។

Icon នៃកម្មវិធីថតសំឡេង

5af14519c6123_1525761300_large

មានមនុស្សតិចណាស់ដែលបានដឹងថារូប Icon តំណាងកម្មវិធីថតសំឡេង (Voice Memos) គឺជារូបរលកសំឡេងដែលបង្ហាញចេញនៅពេល គេថតសំឡេងនៃពាក្យ "Apple”។

រូបវ៉ែនតារបស់ Steve Jobs

5af145199a5b1_1525761300_large

លោក Steve Jobs តែងតែបានបង្ហាញខ្លួនជាមួយនឹងវ៉ែនតា រួមនឹងអាវយឺត។ ការស្លៀកពាក់របស់លោក Steve Jobs មួយនេះ ត្រូវបានគេយកប្រើសម្រាប់ឌីហ្សាញ Interface របស់ iPhone យ៉ាងពិសេសបំផុត។ ប្រសិនបើអ្នកឧស្សាហ៍ប្រើមុខងារ "Add to Reading List” អ្នកនឹងឃើញថាមុខងារនេះមានរូបវ៉ែនតា ដែលស៊ីគ្នានឹងវ៉ែនតារបស់លោក Steve Jobs៕

Loading...