ប្រចៀវខ្មៅ Valencia រកបាន ៣ពិន្ទុ ក្រោយបំបាក់ Real Madrid ៤-១ នៅ La Liga

November 09, 2020 186

វ៉ាលេនសៀ ៖ ក្រុមប្រចៀវខ្មៅ Valencia រកបាន ៣ពិន្ទុក្នុងទឹកដី ក្រោយពីយកឈ្នះក្រុមខ្លាំងអធិរាជស Real Madrid ពីការវាយបកយកឈ្នះយ៉ាងអស្ចារ្យ ក្នុងលទ្ធផល ៤-១ បន្ទាប់ពីខ្សែប្រយុទ្ធក្រុមភ្ញៀវ Karim Benzema រកបានគ្រាប់នាំមុខក្នុងសប្តាហ៍ទី៩ នៃលីគកំពូលអេស្ប៉ាញ La Liga ២០២០-២០២១។

តាមប្រភពពី BBC ចេញផ្សាយនាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ កីឡាករខ្សែបម្រើ Carlos Soler រកបាន ៣គ្រាប់ម្នាក់ឯង ដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រទាំងអស់ឲ្យ Valencia តាមពីក្រោយការនាំមុខរបស់ Real Madrid ដោយកីឡាករបារាំង Karim Benzema នៅពេលដែលខ្សែការពារ Raphael Varane ធ្វេសប្រហែសចូលទីខ្លួនឯងនៅនាទី៤៣ ទៀតនោះ។

គួររំលឹកផងថា នេះជាជ័យជម្នះរបស់ Valencia ទៅលើក្រុមខ្លាំង Real Madrid បន្ទាប់ពីរកបានការស្មើគ្មាតែម្តងសម្រាប់ ៤ប្រកួតចុងក្រោយរវាងក្រុមទាំងពីរ ខណៈបច្ចុប្បន្ន Valencia កំពុងឈរលេខ៩ មាន ១១ពិន្ទុ គ្រាដែល Real Madrid ឈរលេខ ៤ បន្តមានតែ ១៦ពិន្ទុបណ្តោះអាសន្នគិតត្រឹមសប្តាហ៍ទី៩ រដូវកាល២០២០-២០២១៕ 

Loading...