ខ្សែប្រយុទ្ធ Olivier Giroud ស៊ុតក្រុម Sevilla ៤គ្រាប់ម្នាក់ឯង ជួយតោខៀវ Chelsea រក្សាប្រវត្តិលេងមិនចាញ់ នៅ Champions League

December 03, 2020 190

សេវីឡា ៖ ខ្សែប្រយុទ្ធ Olivier Giroud រកបានទាំង ៤គ្រាប់ម្នាក់ឯងជួយក្រុមតោខៀវ Chelsea របស់អេស្ប៉ាញបំបាក់ក្រុមអេស្ប៉ាញ Sevilla ក្នុងលទ្ធផល ៤-០ សម្រាប់ជើងទី២ បន្តរក្សាប្រវត្តិលេងមិនចាញ់នៅក្របខណ្ឌអឺរ៉ុប UEFA Champions League រដូវកាលឆ្នាំ២០២០-២០២១ នេះ។

តែយ៉ាងណាក្រុមទាំងពីរខាងលើនេះ សុទ្ធតែបានកក់កៅអីឡើងវគ្គ ១៦ក្រុមចុងក្រោយដូចគ្នា បន្ទាប់ពីឈរនៅកំពូលតារាងនៃវគ្គសន្សំពិន្ទុប្រចាំពូល E បន្ទាប់ពីឆ្លងកាត់ ៥ប្រកួតរៀងៗខ្លួន និងនៅសល់ ១ប្រកួតបង្រ្គប់កិច្ចទៀត។

តែសម្រាប់កីឡាករខ្សែប្រយុទ្ធសញ្ជាតិបារាំង Giroud រកបានគ្រាប់ទី១ បើកឆាកត្រឹមចាប់ផ្តើមលេងបាន ៨នាទី និងគ្រាប់ចុងក្រោយដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រនៅនាទីចុងម៉ោងនាទឹកដីនៃប្រទេសអេស្ប៉ាញ នៅពេលដែលតោខៀវ Chelsea បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ០-០ កាលពីជើងទី១ នៅកីឡដ្ឋាន Stamford Bridge។ Giroud រកបាន ៥គ្រាប់នៅ Champions League រដូវកាលនេះឲ្យ Chelsea ឈរនៅលេខ៤ ក្នុងនាមកីឡាករស៊ុតបានច្រើនជាងគេ។

គួរបញ្ជាក់ផងថា គិតត្រឹមការប្រកួតលើកទី៥ ក្រុមតោខៀវ Chelsea រកបាន ១៣ពិន្ទុ នាំមុខក្រុមលេខ២ Sevilla ដែលមាន ១០ពិន្ទុ មុនពេលក្រុមរបស់លោក Frank Lampard ត្រូវបន្តជួបក្រុម FK Krasnodar គ្រាដែល Sevilla ត្រូវប៉ះក្រុម Rennes នៃការប្រកួតចុងក្រោយបង្គ្រប់កិច្ចប្រចាំពូល E នាសប្តាហ៍ក្រោយនេះ៕

Loading...