បែបមិនរាងចាលទេមើលទៅ! ករណីជនជាតិចិន ឈ្មោះ XIA GUOXIU លក់ថ្នាំពុលកសិកម្ម ត្រូវសមត្ថកិច្ចចុះបង្រ្កាបលើកទី២

April 08, 2021 24

ភ្នំពេញ ៖ កាលព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១កន្លងទៅ សមត្ថកិច្ច នៃក្រសួងមហាផ្ទៃ ដោយមានការដឹកនាំ និងសម្របសម្រួលពីព្រះរាជអាជា្ញ នៃអយ្យការអមសាលាដំបូងភ្នំពេញ និងមានកិច្ចសហការជាមួយមន្ត្រីអាជ្ញាធរមូលដ្ឋាន ជាពិសេស មន្ទីកសិកម្មរាជធានីភ្នំពេញ បានចុះបង្រ្កាបទីតាំងលក់ថ្នាំពុលកសិកម្ម ដែលហាមឃាត់ក្នុងកម្រិតខ្ពស់ និងផលិតផលក្លែងម៉ាកសញ្ញាជាច្រើន ដែលមានទីតាំងស្ថិតនៅ បុរីជ័យជំនះ ផ្ទះលេខM៣១ ផ្លូវV៣ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានម្ចាស់ទីតាំងឈ្មោះ XIA GUOXIU ភេទស្រី ជាជនជាត់ចិន កាន់លិខិតឆ្លងដែនលេខៈ EB6114348 ចាត់ការតាមនីតិវិធីច្បាប់។ នេះបើយោងតាមប្រភព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន ដែលអង្គភាពសារព័ត៌មានយើងទទួលបាន។

ក្នុងប្រតិបត្តិការណ៍នោះ សមត្ថកិច្ចបានចុះទៅឆែកឆេរ និងត្រួតពិនិត្យទីតាំងស្តុកទុក ចែកចាយ ថ្នាំពុលកសិកម្ម ដែលហាមឃាត់ក្នុងកម្រិតខ្ពស់ខាងលើ បានរកឃើញថ្នាំពុលកសិកម្ម ដែលហាមឃាត់ក្នុងកម្រិតខ្ពស់ រួមាន៖ Parauat , METHOMYL, ថ្នាំសម្លាប់ដង្កូវ, ថ្នាំបំពុលកណ្ដុល និងផលិតផលផ្សេងទៀតសរុបចំនួន១៧មុខ ស្មើរនិង ២៧៤,៣,៩៥Kg។

សមត្ថកិច្ចរកឃើញថា ជនជាតិចិនរូបនោះ បានលួចផលិតថ្នាំពុលកសិកម្ម ដែលហាមឃាត់ក្នុងកម្រិតខ្ពស់ និងជីកសិកម្មសម្រាប់ស្តុកទុក លក់ ចែកចាយ ផលិតផលថ្នាំពុលកសិកម្មដែលហាមឃាត់ មានសារធាតុពុលក្នុងកម្រិតខ្ពស់ដែលហាមឃាត់ ដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងមានសមត្ថកិច្ចណាមួយឡើយ ជាពិសេសឃើញមានស្ទីកឃើទុកបិទលើដបឬកំប៉ុងផលិតផល ដើម្បីក្លែងម៉ាកផលិតផលថ្នាំពុល និងមានការលួចក្លែងប្រភពផលិតផលថ្នាំពុលក្លែងក្លាយជាច្រើនទៀត។

ទោះបីជាយ៉ាងណា ក្នុងសំណុំរឿងស្ត្រីជនជាតិចិនឈ្មោះ XIA GUOXIU និងបក្ខពួកជាជនជាតិចិនច្រើននាក់ទៀត ត្រូវបានសមត្ថកិច្ចបញ្ជូនសំណុំរឿងទៅកាន់តុលាការរួចហើយ ដើម្បីរងចាំសេចក្ដីសម្រេចរបស់តុលាការ ដោយឡែកទីតាំងខាងលើ សមត្ថកិច្ចសម្រេចបិទជាបណ្តោះអាសន្ន។

គួររំលឹកផងដែរថា ស្រ្តីជនជាតិចិនឈ្មោះ XIA GUOXIU និងបក្ខពួកនេះ ត្រូវសមត្ថកិច្ច នៃការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្រ្កាបម្ដងរួចទៅហើយ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០កន្លងទៅ ដោយមានការចូលរួមសហការជាមួយកម្លាំងខេត្តកណ្ដាល និងអាជ្ញាធរមូលដ្ឋាន បានចុះបង្រ្កាបទីតាំងឃ្លាំងស្តុកទុកជី និងថ្នាំពុលកសិកម្ម ស្ថិតនៅភូមិព្រៃទំពួង ឃុំពើក ស្រុកអង្គស្នូល ខេត្តកណ្ដាល ដែលមានឈ្មោះ XIA GUOXIU ភេទស្រី ជាម្ចាស់ទីតាំង កាន់លិខិតឆ្លងដែនលេខៈ EB6114348 ហើយត្រូវបានមន្ទីកសិកម្មខេត្តកណ្ដាល ធ្វើការពិន័យអន្តរការណ៍ ចំនួន១០,០០០,០០០រៀល (ដបលានរៀល)តែប៉ុណ្ណោះ។

ដោយពុំរាងចាល នឹងអាងមានខ្សែរធំនៅពីក្រោយ ក៏បន្តផ្គើនលក់ ត្រូវប្រជាពលរដ្ឋរួមគ្នាប្ដឹងទៅសមត្ថកិច្ច នៃគណៈកម្មាធិការប្រយទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដើម្បីធ្វើការចុះបង្រ្កាបជាលើកទី២។

ករណីជនជាតិចិនរូបនេះ មហាជនមានការទទួចដល់សមត្ថកិច្ច ស្នើសុំឲ្យមានការរឹតបន្តឹងចំពោះជនជាតិចិន ដែលនៅតែរំលោភបំពានច្បាប់ ដោយមិនមានការរាងចាលសោះឡើយ ហាក់បីដូចជាផ្គើននិងសមត្ថកិច្ច ដោយមិនខ្លាចសំណាញ់ច្បាប់ទាល់តែសោះ នៅតែលួចផលិត ស្តុកទុក និងចែកចាយថ្នាំពុលកសិកម្ម ដែលហាមឃាត់ក្នុងកម្រិតខ្ពស់ និងជីកសិកម្មក្លែងក្លាយជាច្រើន ហាក់បីដូចជាយកថ្នាំពុលមកចាក់ចោល ក្នុងព្រះរាជាណាចក្រកម្ពុជាអញ្ចឹងដែរ។

មហាជនបានបង្ហើបផងដែរថា ម្ចាស់ទីតាំងឈ្មោះ XIA GUOXIU ភេទស្រី ជនជាតិចិនខាងលើ ក្រៅពីលួចផលិតស្តុកទុក ចែកចាយ និងលក់ថ្នាំពុលកសិកម្ម ដែលហាមឃាត់ក្នុងកម្រិតខ្ពស់ គ្មានច្បាប់អនុញ្ញាត ពីក្រសួងមានសមត្ថកិច្ចគ្មានបញ្ជិកា និងសង្ស័យនៅមានលួចលក់ផលិតផលស្តុកទុក និងចាយចាយផលិតផលក្លែងក្លាយជាច្រើនសាខាផងដែរ ដែលនាំឲ្យមានហានិភ័យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សង្គមជាតិ សុខភាព អាយុជីវិតប្រជាពលរដ្ឋ មនុស្សសត្វជាដើម៕

Loading...