កាំភ្លើងធំ Arsenal ត្រូវបាន Slavia Prague វាយបកតាមស្មើចុងក្រោយ ប្រឈមធ្លាក់ចេញពី Europa Laegue

April 09, 2021 41

ក្រុងឡុងដ៍ ៖ Arsenal បានរបូត ១គ្រាប់ចុងម៉ោង ក្នុងលទ្ធផលផ្លូវការស្មើគ្នា ១-១ ទល់នឹង Slavia Prague របស់សាធារណរដ្ឋឆេក ក្នុងជើងទី១ នៃវគ្គ ៨ក្រុមចុងក្រោយ ពានរង្វាន់អឺរ៉ុប UEFA Europa Laegue នៅរាត្រីថ្ងៃព្រហស្បតិ៍ ទី០៨ ខែមេសា ឆ្នាំ២០២១។

ក្រុមរបស់លោក Mikel Arteta ត្រូវរង់ចាំរហូតដល់នាទី៨៦ ទើបកីឡាករប្តូរចូល Nicolas Pepe រកបានគ្រាប់នាំមុខ ១គ្រាប់ក្នុងការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Emirates ស្ថិតក្នុងទីក្រុង London ប្រទេសអង់គ្លេស តែភាពសប្បាយបានតែប៉ុន្មាននាទីប៉ុណ្ណោះ ត្រូវបានក្រុមភ្ញៀវតាមបានស្មើវិញនៅនាទី៩០+៣ ទៅហើយពីការធ្វើបានសម្រេចដោយកីឡាករ Tomas Holes។

តាមរយៈលទ្ធផលស្មើក្នុងដីជើងទី១ នេះដែរ តម្រូវឲ្យកាំភ្លើងធំរបស់អង់គ្លេសមួយនេះត្រូវការឈ្នះដាច់ខាតសម្រាប់ជើងទី២ នាសប្តាហ៍ក្រោយនេះនៅទឹកដីប្រទេសឆេក ប្រសិនបើពួកគេចង់ឡើងទៅជួប Villarreal ឬ Dinamo Zagreb ក្នុងវគ្គ ៤ក្រុមចុងក្រោយនេះដ្បិត Villarreal របស់អេស្ប៉ាញក៏បានយកឈ្នះម្ចាស់ផ្ទះ Dinamo Zagreb របស់ក្រូអាត ១-០ នាយប់មិញនេះ។

Arsenal ប្រឈមទៅនឹងអត់បានលេងពានអឺរ៉ុបណាមួយឡើយរដូវកាលក្រោយ ប្រសិនបើមិនឈ្នះ Europa League រដូវកាលនេះ ដ្បិតពួកគេមានគម្លាត ៩ពិន្ទុពីតំបន់កៅអីលេងពាននេះនៅលីគកំពូលអង់គ្លេស Premier League បច្ចុប្បន្ន ដែលអតីតក្រុមខ្លាំងមួយនេះ បានខកខានលេងពានធំ UEFA Champions League តាំងពីរដូវកាល ២០១៦-២០១៧ មក៕

Loading...