ក្លិប Aston Villa ខាតជាង ១៣៦លានដុល្លារ ដោយសារផលប៉ះពាល់ពីជំងឺ COVID-19

April 10, 2021 33

ក្រុងឡុងដ៍ ៖ បើតាមការអះអាងពីក្លិប ដែលលេងនៅ Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ក្លិបបាល់ទាត់ Aston Villa បានរងការខាតបង់គិតជាទឹកប្រាក់ចំនួន ៩៩.២លានផោន ស្មើនឹង ១៣៦.២៣លានដុល្លារ នៅក្នុងរដូវកាល ២០១៩-២០២០ ដោយសារតែការរីករាលដាលនៃមេរោគ COVID-19 បានវាយលុកទៅលើហិរញ្ញវត្ថុរបស់ពួកគេ។

ក្លិបបានចំណាយប្រាក់ ១៥៥.៩លានផោន ដើម្បីទិញកីឡាករថ្មីៗ បន្ទាប់ពីពួកគេបានឡើងមកលេងនៅ Premier League វិញនៅឆ្នាំ២០១៩ ក្នុងគោលបំណង ក្នុងការរក្សានៅកម្រិតកំពូលនៃលីគអង់គ្លេសនៅរដូវកាល ២០១៩-២០២០ ទៀត។

ប្រាក់ចំណូលគ្រប់ការប្រកួតរបស់ក្លិបត្រូវបានរងការវាយប្រហារ ដោយសារការប្រកួតបានធ្វើឡើងបិទទ្វារ (គ្មានវត្តមានអ្នកទស្សនា)។

ការវិលត្រឡប់របស់អ្នកគាំទ្រនៅក្នុងចំនួនតិចតួចនារដូវកាលនេះ ត្រូវបានគេគ្រោងធ្វើឡើងសម្រាប់តែការប្រកួតវគ្គផ្តាច់ព្រ័ត្រ League Cup និង FA Cup ប៉ុណ្ណោះ។

ក្លិបផ្សេងទៀតក៏បានប្រកាសពីការខាតបង់ផងដែរ រួមមាន Manchester City (១២៦លានផោន) និងក្លិប Arsenal (៤៧.៨លានផោន) ប៉ុន្តែក្លិប Chelsea បានប្រកាសប្រាក់ចំណេញ ៣២.៥ លានផោនកាលពីឆ្នាំមុន៕

Loading...