បិសាចក្រហម Man Utd វាយបកយកឈ្នះ Spurs ៣-១ បន្ថយគំលាតពី Man City មកនៅត្រឹម ១១ពិន្ទុវិញ

April 12, 2021 31

ក្រុងឡុងដ៍ ៖ បិសាចក្រហម Manchester United វាយបកយកជ័យជម្នះ ៣-១ ទៅក្រុមម្ចាស់ផ្ទះ Tottenham Hotspur ក្នុងសប្តាហ៍ទី៣២ ជើងទី២ នៃ Premier League នៅរាត្រីថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០២១។

៣ពិន្ទុដ៏សំខាន់ក្រៅដីនេះដែរ បានធ្វើឲ្យក្រុមរបស់លោក Ole Gunnar Solskjaer បន្តឈរនៅលេខរៀងទី២ ដោយមាន ៦៣ពិន្ទុដោយនៅសល់ ១ប្រកួតក្នុងដៃផងដែរ នៅពេលក្រុមលេខ១ មេឃខៀវ Manchester City មាន ៧៤ពិន្ទុ ក្រោយពេលពួកគេ (Man City) ប្រកួតចាញ់ Leeds United ២-១ នៅកីឡដ្ឋាន Etihad កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន។

កីឡាករ Fred, Edinson Cavani និង Mason Greenwood សុទ្ធតែចូលរួមរកបានម្នាក់ ១គ្រាប់ដូចគ្នានៅនាទី៥៧ ៧៩ និងនាទី៩០+៦ ដែលជាគ្រាប់វាយបកតាមពីក្រោយ Son Heung-min រកបានគ្រាប់នាំមុខឲ្យ Spurs តាំងពីនាទីទី៤០មកម្ល៉េះនៅកីឡដ្ឋាន Tottenham Hotspur៕

Loading...