Manchester City ឡើងទៅប៉ះ PSG ក្នុងវគ្គ ៤ក្រុមនៃ Champions League ក្រោយបន្តឈ្នះ Dortmund

April 15, 2021 30

ដកម៉ាន់ ៖ ក្រុមបាល់ទាត់ Manchester City បានឡើងទៅប៉ះ Paris Saint-Germain ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់អឺរ៉ុប UEFA Champions League បន្ទាប់ពីយកឈ្នះគូប្រជែង Borussia Dortmund ២-១ ក្នុងជើងទី២ ទៀតនៅរាត្រីថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២១។

ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Signal Park ដែលជាទឹកដីរបស់ក្រុម Borussia Dortmund ក៏បានបញ្ចប់លទ្ធផលដូចគ្នា ២-១ កាលជើងទី១ នៅទឹកដី Etihad ផងដែរសម្រាប់វគ្គ ៨ក្រុមចុងក្រោយនៃពាន Champions League រដូវកាល ២០២០-២០២១ នេះ។

នេះជាលើកទី២ ផងដែរដែលក្រុមអង់គ្លេស មេឃខៀវ Man City បានឡើងទៅវគ្គ ៤ក្រុមចុងក្រោយ បើទោះបីជាពុំទាន់ធ្លាប់ឈ្នះពានធំនេះនៅឡើយទេ នៅពេលដែលកីឡាករ Ryad Mahrez និង Phil Foden រកបានម្នាក់ ១គ្រាប់វាយបកក្នុងវគ្គទី២ ក្រោយពេល Jude Bellingham រកគ្រាប់នាំមុខឲ្យ Dortmund តាំងពីនាទី១៥ មកម្ល៉េះ។

តែនេះបានក្លាយជាលើកទី១ ដែលអ្នកចាត់ការ Pep Guardiola បាននាំ Manchester City ឡើងដល់វគ្គ ៤ក្រុមចុងក្រោយ ដ្បិតកាលពីរដូវកាលមុនធ្លាក់ត្រឹមវគ្គ ៨ក្រុមចុងក្រោយ ក្រោមថ្វីជើងរបស់ Lyon។ គ្រូបង្វឹកអេស្ប៉ាញខាងលើនេះ ធ្លាប់ឈ្នះ UCL ២ដងកាលនៅដឹកនាំ FC Barcelona៕

Loading...