ក្ដៅៗ! ៦ក្លិបធំៗនៅអង់គ្លេស ប្រកាសដកខ្លួនចេញពីព្រឹត្តិការណ៍ European Super League វិញហើយ

April 21, 2021 27

ក្រុងឡុងដ៍ ៖ ក្លិបជើងខ្លាំងទាំង៦ ប្រចាំ Premier League របស់អង់គ្លេស ដែលរួមមាន Arsenal, Liverpool, Manchester City, Manchester United, Chelsea និង Tottenham Hotspur នោះ បានប្រកាសព្រមគ្នាពីការដកខ្លួនចេញពីកម្មវិធី European Super League វិញហើយ។

Man City ជាក្លិបដែលបានប្រកាសដកខ្លួនមុនគេ នៅពេលដែលតោខៀវ Chelsea ជាអ្នកទី២ ដែលធ្វើរឿងនេះ ដ្បិតពួកគេមានអ្នកគាំទ្រតវ៉ាប្រឆាំងជាច្រើននៅពីមុខកីឡដ្ឋាន Stamford Bridge មុនប្រកួតទល់នឹង Brighton & Hove Albion ក្នុងលីគនារាត្រីថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១ ដោយបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ០-០។

សម្រាប់ ៤ក្លិបផ្សេងទៀតដែលរួមមាន Arsenal, Liverpool, Manchester United និង Tottenham បានកំពុងតែដាក់សំណើសុំដកខ្លួនចេញពី ESL ដូចគ្នា ក្រោយពេលពួកគេទើបប្រកាសចូលរួមប្រកួតពានរង្វាន់ថ្មីនេះទើបតែបាន ៤ថ្ងៃចាប់គិតចាប់ពីថ្ងៃអាទិត្យសប្តាហ៍មុនរួចមក។

ដូច្នេះពានរង្វាន់ថ្មីប្រចាំទ្វីបអឺរ៉ុប European Super League ដែលមាននិន្នាការប្រឆាំងទៅនឹងពានបច្ចុប្បន្ន UEFA Champions League និង UEFA Europa League ផងនោះ នៅសល់តែសមាជិក ៦ក្រុមប៉ុណ្ណោះរួមមាន Real Madrid, FC Barcelona និង Atletico Madrid មកពី La Liga និង Serie A មានដូចជា AC Milan, Juventus និង Inter Milan ដ្បិតក្រុមមកពី Ligue 1 របស់បារាំង និង Bundesliga របស់អាល្លឺម៉ង់ប្រកាសមិនចូលរួមស្រាប់ហើយ៕

Loading...