រដ្ឋបាលខេត្តកំពត បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ-១៩ ចំនួន៣នាក់ នៅស្រុកកំពង់ត្រាច និងស្រុកឈូក

April 21, 2021 69

កំពត ៖ រដ្ឋបាលខេត្តកំពត នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាអ្នកកើតជំងឺកូវីដ-១៩ ចំនួន៣នាក់បន្ថែមទៀត ដែលរស់នៅស្រុកកំពង់ត្រាច និងស្រុកឈូក។

សេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តកំពត បានបញ្ជាក់ថា អ្នកកើតជំងឺកូវីដ-១៩ ចំនួន៣នាក់នោះ រួមមាន៖

* ទី១. ឈ្មោះ ឈីន សន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិកោះតាចាន់ ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច

* ទី២. ឈ្មោះ អន ស្រីយី ភេទស្រី អាយុ២៤ឆ្នាំ មានផ្ទៃពោះ៨ខែ រស់នៅភូមិដើមស្នាយ ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច

* ទី៣. ឈ្មោះ ភួន ភេន ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិតេជោក្បាលដំរី ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពត ក៏បានបង្ហាញអំពីប្រវត្តិធ្វើដំណើរ និងទំនាក់ទំនងរបស់អ្នកជំងឺកូវីដ-១៩ ទាំង៣នាក់នេះផងដែរ។ បន្ថែមពីនេះ រដ្ឋបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នកដែលជួបប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលខាងលើ សូមធ្វើការទាក់ទងទៅយកសំណាកនៅគ្រប់មន្ទីរពេទ្យក្នុងខេត្តកំពត៕

Loading...