ក្រុមតាលីបង់ ឡោមព័ទ្ធយកបានតំបន់មួយនៅអាហ្គានីស្ថាន មុនកិច្ចប្រជុំស្តីពីបទឈប់បាញ់គ្នា

May 13, 2021 76

កាប៊ុល ៖ ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃពុធនេះបានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធតាលីបង់បានឈានទៅដល់ក្តោបក្តប់បាន ទីតាំងស្រុកមួយរបស់អាហ្គានីស្ថាន ហើយក្បែររដ្ឋធានីក្រុងកាប៊ុល នៅមុន៣ថ្ងៃនៃកិច្ចប្រជុំស្តីពីបទឈប់បាញ់។

យោងតាមសេចក្តីអះអាងដែលត្រូវបានធ្វើឡើង ដោយក្រុមសកម្មប្រយុទ្ធតាំងតែពីថ្ងៃអង្គារថា បានឡោមព័ទ្ធយកបានស្រុក Nerkh ស្ថិតនៅក្នុង ខេត្ត Wardak ក្រោយការប្រយុទ្ធគ្នា បានប៉ុន្មានថ្ងៃ។

គួរឲ្យដឹងដែរថាត្រឹមរយៈពេល១សប្តាហ៍ ចុងក្រោយនេះប៉ុណ្ណោះក្រុមតាលីបង់បានបានប្រយុទ្ធដណ្តើមបានទីតាំងស្រុកចំនួន២ មកហើយ ហើយអាហ្គានីស្ថានត្រូវបានគេមើលឃើញថា បានកើនឡើងនៃសកម្មភាពប៉ះទង្គិចគ្នាដោយហិង្សានៅចំពេលដែលអាមេរិកនិងណាតូទើបតែបានប្រកាសដកខ្លួនចេញពីប្រទេសនេះទាំងអស់ ឲ្យបាននៅថ្ងៃទី១១ខែកញ្ញាខាងមុខ។

ទោះបីជាយ់ាងណាក្តីឆ្លើយតបទៅនឹងបញ្ហានេះ ក្រសួងការពារជាតិអាហ្គានីស្ថានបានប្រកាសថាខ្លួននឹងបើកយុទ្ធនាការយោធាមួយ ដើម្បីអាច ដណ្តើមយកទីតាំងទាំងអស់នោះមកវិញខណៈដែល តាមផែនការកិច្ចប្រជុំដើម្បីទទួលបានបទឈប់បាញ់នឹងធ្វើឡើង នៅថ្ងៃព្រហស្បតិ៍នេះហើយ៕

Loading...