ទេវនាដនិម្មិត ឯម ធាយ បានទទួលមរណភាពហើយ ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយជរាពាធ

June 15, 2021 64

ភ្នំពេញ ៖ ទេវនាដនិម្មិត ឯម ធាយ បានទទួលមរណភាព ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ នៅវេលាម៉ោង ១២:២០នាទីរំលងអាធ្រាត្រចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ។

បើតាមគេហទំព័រហ្វេសប៊ុករបស់ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា “កម្ពុជាបានបាត់បង់មរតកមនុស្ស រស់មួយរូបទៀតនាថ្ងៃនេះ លោកយាយ ទេវនាដនិម្មិត ឯម ធាយ។ នេះគឺជាការបាត់បង់ដ៏ធំធេងមួយ ក្នុងវិស័យវប្បធម៌ ទាំងថ្នែក របាំក្បាច់បុរាណ តន្ត្រី ចម្រៀងបុរាណខ្មែរ។ រាងកាយបាត់ទៅ ក្នុងជន្មាយុ ៨៦ឆ្នាំ តែលោកយាយបានបន្សល់ទុកនូវ ស្នាដៃសិល្បៈខ្មែរមិនអាចកាត់ថ្លៃបាន សម្រាប់កូនខ្មែរជំនាន់ក្រោយ ដោយចងចាំនូវគុណបំណាច់ជូនជាតិនេះ គ្មានថ្ងៃបំភ្លេចបានឡើយ”៕

Loading...