ពួកតាលីបង់ គម្រាមដណ្ដើមយកទីរួមខេត្ត របស់ប្រទេសអាហ្វហ្គានីស្ថាន

August 02, 2021 97

អាហ្វហ្គានីស្ថាន ៖ ពួកតាលីបង់ តាមសេចក្តីរាយការណ៍បានបង្កើនការដាក់សម្ពាធលើទីក្រុងធំៗបំផុតមួយចំនួន របស់ប្រទេសអាហ្វហ្គានីស្ថាន នៅចុងសប្ដាហ៍កន្លងទៅនេះ ដោយគម្រាមវាយដណ្ដើមយកទីរួមខេត្តដំបូងរបស់ពួកគេ កាលពីថ្ងៃអាទិត្យ។

យោធាអាហ្វហ្គានីស្ថាន បានបញ្ជូនកងកម្លាំងពិសេសចូលទៅក្នុងទីក្រុង Lashkar Gah ដែលជាទីរួមខេត្ត Helmand កាលពីថ្ងៃសៅរ៍ ស្របពេលដែលអ្នកសារព័ត៌មានក្នុងតំបន់បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន CNN ថា ពួកតាលីបង់ បានដណ្ដើមបានការគ្រប់គ្រងលើស្រុកមួយចំនួននៅក្នុងទីក្រុងនោះ។

គួរបញ្ជាក់ថា ខេត្ត Helmand ជាទីតភ្ជាប់ច្រកផ្លូវយុទ្ធសាស្ត្រជាច្រើន ដែលរួមទាំងផ្លូវហៃវ៉េ រវាងទីក្រុង Kandahar និងទីក្រុង Herat ហើយនឹងអាចក្លាយ ជាទីរួមខេត្តដំបូង ក្នុងចំណោមទីរួមខេត្តចំនួន ៣៤ របស់ប្រទេសអាហ្វហ្គានីស្ថាន ដែលត្រួមពួកសកម្មប្រយុទ្ធ ដណ្ដើមយក។

យោធាអាហ្វហ្គានីស្ថាន បានរាយការណ៍ ពីការប្រយុទ្ធគ្នានៅក្នុង ខេត្តចំនួន១៣ ដោយមានពួកតាលីបង់ចំនួន ២៥៤នាក់ បានស្លាប់ ក្នុងពេលកន្លងទៅ ដែលរួមមានស្លាប់ ចំនួន៥១នាក់ និងរបួស៤០នាក់ នៅក្នុងអំឡុងពេលប្រយុទ្ធគ្នាក្នុងខេត្ត Lashkar Gah នោះ៕

Loading...