ជនសង្ស័យម្នាក់លួចគាស់ទ្វារហាងមួយកន្លែងទាំងថ្ងៃបានសម្រេចតែត្រូវប្រជាពលរដ្ឋចាប់បាន

August 02, 2021 169

ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពគាស់ទ្វារហាងលក់ដូរមួយកន្លែងចូលលួចបានលុយមួយចំនួននិងកង្ហារមួយគ្រឿងតែត្រូវប្រជាពលរដ្ឋឃាត់ខ្លួនបានប្រគល់ឱ្យសមត្ថកិច្ច។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ នឹង១០នាទីរសៀល ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះរ័ត្ន មាន អាយុ៣២ឆ្នាំ មុខរបររើសអេតចាយ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនសង្ស័យម្នាក់បានធ្វើសកម្មភាពគាស់ទ្វារហាងលក់ដូរមួយកន្លែងនឹងចូលទៅលួចយកលុយបានមួយចំនួន នឹងកង្ហារមួយគ្រឿង។ ភ្លាមៗនោះប្រជាពលរដ្ឋបានឃើញ រួចបានដេញតាមរហូតឃាត់ខ្លួនបាន រួចប្រគល់ឲ្យសមត្ថកិច្ច។

ក្រោយកើតហេតុជនសង្ស័យ នឹងវត្ថុតាំងត្រូវបានកម្លាំងអាវុធហត្ថខណ្ឌសែនសុខ នោះខ្លួនទៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខដើម្បីសាកសួរនោះបន្តតាមនិតិវិធីច្បាប់៕

Loading...