Manchester City យកឈ្នះម្ចាស់ផ្ទះ FC Schalke 04 ៣-២ នៅ Champions League

February 21, 2019 560

បាល់ទាត់ ៖ ក្រុមជើងឯកអង់គ្លេស មេឃខៀវ Manchester City នៅសល់សមាជិកតែ១០នាក់ប៉ុណ្ណោះចាប់ពីនាទីទី៦៨មក តែនៅអាចយកឈ្នះក្រុមម្ចាស់ផ្ទះ FC Schalke 04 របស់អាល្លឺម៉ង់បានដដែល ក្នុងលទ្ធផលឈ្នះ ៣-២ នៃជើងទី១ វគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់អឺរ៉ុប UEFA Champions League។

កីឡាករខ្សែការពារសញ្ជាតិអាហ្សង់ទីន Otamendi ត្រូវបានពិន័យកាតក្រហម (កាតលឿង ២ដង) បណ្តេញចេញពីទី លាននៅនាទីទី៦៨ ក្នុងខណៈ Schalke បាននាំមុខ ២-១ តែត្រូវបាន Sane និង Sterling រកបានម្នាក់១គ្រាប់នៅនាទី៨៥ និងនាទី៩០ ដើម្បីទទួលបានជ័យជម្នះវិញនៅទឹកដីក្រៅផ្ទះ។

តាមរយៈលទ្ធផលនេះ ធ្វើឲ្យក្រុមរបស់គ្រូបង្វឹក Pep Guardiola ដែលធ្លាប់ដឹកនាំ Bayern Munich បាន៣ឆ្នាំមានសង្ឃឹមខ្ពស់ ក្នុងការឈ្នះកៅអី១ ដើម្បីឡើងទៅវគ្គ ៨ក្រុមចុងក្រោយមុនពេលបញ្ចប់ជើងទី២ នៅទឹកដី Etihad នៃប្រទេសអង់គ្លេសនាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខ៕

Loading...