ហ៊ានណាស់លោកចោរ!ចូលទៅលួចម៉ូតូដល់ក្នុងផ្ទះម្ចាស់ឃេីញទាន់ចាប់ឃាត់ប្រគល់ឱ្យសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានដេីរចូលទៅធ្វេីសកម្មភាពលួចយកម៉ូតូជនរងគ្រោះដល់ក្នុងផ្ទះ តែម្ចាស់ម៉ូតូឃេីញទាន់ក៏ស្រែកឆោឡោដេញចាប់បានប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធី៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យខាងលើឈ្មោះផុន វ៉ាន់ឌី អាយុជាង២៧ឆ្នាំ មានទីលំនៅក្នុងខេត្តកំពង់ធំ ។ ចំណែកម្ចាស់ម៉ូតូឈ្មោះ ស្ដើង រឿង ភេទប្រុស អាយុ៧៥ឆ្នាំ…

Read More

ស្នងការនគរបាលខេត្តព្រៃវែង បានចេញសារសុំទោសចំពោះកំហុសឆ្គងនាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្តៅកោង ស្រុកបាភ្នំ

ខេត្តព្រៃវែង ៖ ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានចេញសារសុំទោសចំពោះកំហុសឆ្គងនាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្តៅកោង ស្រុកបាភ្នំ ដែលបានបោះលិខិតអញ្ជើញអ្នកចូលរួមនៅក្នុងពិធី «ឡើងរបង ខ្លោងទ្វារ និងផ្ទះបាយ» ហើយអ្វីដែលខុសជាងនេះទៅទៀតនោះ គឺការប្រើ LOGO របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅលើលិខិតអញ្ជើញទៀតផង! លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន…

Read More

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា វាយតម្លៃខ្ពស់ចំពោះបេសកកម្ម ៣០ឆ្នាំ របស់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ពិសេសការលើកកម្ពស់សិទ្ធិមនុស្ស!

ភ្នំពេញ÷ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញការចាប់អារម្មណ៍ និងវាយតម្លៃជាវិជ្ជមានចំពោះបេសកកម្មរបស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំកម្ពុជា ក្នុងរយៈពេលប្រមាណ ៣០ឆ្នាំ មកនេះ ជាពិសេសការគាំទ្រលើការអភិវឌ្ឍនូវក្របខ​ណ្ឌ​ច្បាប់ ព្រមទាំងការផ្តល់អនុសា​សន៍ល្អៗពាក់ព័ន្ធទិដ្ឋភាពសិទ្ធិមនុស្ស ចំពោះសកម្មភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត ទទួលជួបពិភាក្សាការងារជាមួយលោកស្រី Roueida El Hage…

Read More

រដ្ឋមន្ត្រី​ នេត្រ​ ភក្ត្រា​៖​ ពីកុមារអង្គុយទស្សនាកម្មវិធីមហោស្រពតន្ត្រីនិងចម្រៀងកុមារកាលពីទសវត្សរ៍ឆ្នាំ១៩៨០ តាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា មកចូលរួមជាមួយស្ថាបនិកដើម្បីបន្តកម្មវិធីនេះ!

ភ្នំពេញ​៖​ លោក​ នេត្រ​ ភក្ត្រា​ រដ្ឋមន្រ្តីក្រសួងព័ត៍មាន​ នៅរសៀលថ្ងៃទី​០៩​ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ បានថ្លែង​ថា ពីកុមារអង្គុយទស្សនាកម្មវិធីមហោស្រពតន្ត្រីនិងចម្រៀងកុមារកាលពីទសវត្សរ៍ឆ្នាំ១៩៨០ តាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា មកចូលរួមជាមួយស្ថាបនិកដើម្បីបន្តកម្មវិធីនេះ! លោករដ្ឋមន្ត្រី​ បានថ្លែងបន្តថា​ នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤នេះ ខ្ញុំបានចូលរួមជាអធិបតីពិធី​ក្រុង​ពាលីសម្រាប់​ការចាប់ផ្តើម នៃ​ការរៀបចំ​កម្មវិធី​មហោស្រព តន្ត្រី…

Read More

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ អញ្ជើញ​ជាអធិបតី​ចូលរួមពិធី “ប្រកាសបើកឱ្យដំណើរការជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គី”

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅល្ងាចថ្ងៃ​ទី០៩​ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ បានអញ្ជើញជា​អធិបតីភាព​ចូលរួមពិធី “ប្រកាសបើកឱ្យដំណើរការជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គី”។ ពិធីប្រកាសបើកឱ្យដំណើរការជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា នាថ្ងៃនេះ គឺបានសរបញ្ជាក់យ៉ាងច្បាស់ពីសេចក្ដីទុកចិត្តយ៉ាងមុតមាំពីវិស័យឯកជន ចំពោះរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងជាការបង្ហាញនូវទឹកចិត្តដ៏ប្រពៃថ្លៃថ្លាក្នុងការរួមចំណែកជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ក្នុងន័យនេះ ការបង្កើតឱ្យមានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា គឺមានគោលបំណងក្នុងការប្រមូលផ្ដុំនូវសមាសភាពសមាគមនីមួយៗរួមគ្នាជាថ្នាលធំមួយ ដើម្បីពង្រឹង…

Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា សម្រួចដំណើរឆ្ពោះទៅព្រឹត្តិការណ៍កីឡាយុវជនអាស៊ី

ភ្នំពេញ÷ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអុីងកម្ពុជា បានកំណត់យកខែឧសភានេះ ជាកាលបរិច្ឆេទនៃការចាប់ផ្ដើមសម្រួចការងារឆ្ពោះទៅកាន់ការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ដែលកម្ពុជា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនាឆ្នាំ២០២៩។ ការតម្រង់ទិសការងារនេះ ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា អាណត្តិទី៥ ពីឆ្នាំ២០២៤-២០២៨ លើកទី៣…

Read More

ប្រជាពលរដ្ឋជាង ៧០០គ្រួសារក្នុងភូមិស្រែ សង្កាត់ត្រើយកោះ ក្រុងកំពត ទទួលបានវិញ្ញាបណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុ(បណ្ណកម្មសិទ្ធ)ជិត ១៤០០ក្បាលដី

ខេត្តកំពត÷ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិស្រែ សង្កាត់ត្រើយកោះ ក្រុងកំពត ប្រមាណជាង ៧០០គ្រួសារបានទទួលវិញ្ញាបណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុ(បណ្ណកម្មសិទ្ធដី) ក្រោយពីមន្ទីរជំនាញបានធ្វើការវាស់វែង និងធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរួចរាល់ ដែលមានក្បាលដីសរុបប្រមាណជិត ១៤០០ក្បាលដី។ នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ អាជ្ញាធរខេត្តកំពត រួមនឹងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង និងសុរិយោដី បានធ្វើពិធីប្រគល់វិញ្ញាបណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុ(បណ្ណកម្មសិទ្ធដី) ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិស្រែ សង្កាត់ត្រើយកោះ…

Read More

ពលរដ្ឋក្នុងស្រុកដងទង់ចំនួន ៤០០នាក់ ទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ

ភ្នំពេញ÷ដោយមានការគិតគូរ និងយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាពប្រជាពលរដ្ឋ ប្រមុខរាជរដ្ឋាភិបាលតែងតែដាក់ចុះនូវយុទ្ធនាការក្នុងការព្យាបាលជំងឺជូនពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីបង្កភាពងាយស្រួល និងកាត់បន្ថយការចំណាយផ្សេង។ ជាក់ស្តែងពលរដ្ឋក្នុងស្រុកដងទង់ចំនួន ៤០០នាក់ បានទទួលការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់។ ប្រជាពលរដ្ឋចំនួន ៤០០នាក់ នៅក្នុងឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត បានទទួលការព្យាបាលជំងឺដោយមិនគិតប្រាក់ ពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌ របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី…

Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍ នៅតែប្រឈមខ្លាំងក្នុងឆ្នាំ២០២៤!

ភ្នំពេញ÷ពីវេទិកាអធិបតីនៃទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៥ ប្រារព្ធនៅមណ្ឌលកីឡដ្ឋានខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដើម្បីឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសកាត់បន្ថយអត្រាអ្នកស្លាប់ និងរងរបួសប្រចាំថ្ងៃ ដែលនៅតែបន្តស្ថិតក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភ នាឆ្នាំ២០២៤ នេះទៀត។ ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក…

Read More

អភិបាលខេត្តកំពត៖ ដោយសារម្លប់សន្តិភាពទើបកូនក្មួយកម្មករ កម្មការនី ទទួលបានការងារល្អៗដូចសព្វថ្ងៃ

ខេត្តកំពត÷អភិបាលខេត្តកំពតបានលើកឡើងថា ដោយសារប្រទេសកម្ពុជាបច្ចុប្បន្នមានសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស បានធ្វើឱ្យអ្នកវិនិយោគនៅលើពិភពលោកមកបណ្តាក់ទុនរកស៊ី ហើយធ្វើឱ្យប្រជាពលរដ្ឋទទួលបានការងារល្អ ប្រាក់ខែសមរម្យ មានជីវភាពធូធារ។ ឯកឧត្តមក៏បានជំរុញឱ្យបងប្អូនកូនក្មួយដែលជាកម្មករ កម្មការនី ទាំងអស់ត្រូវធ្វើជាគំរូល្អ គោរពវិន័យការងារ មានចរិតជាតិនិយម ដើម្បីជាផ្នែកមួយជួយទាក់ទាញវិនិយោគិន។ ថ្លែងទៅកាន់កូនក្មួយកម្មករ កម្មការនី ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “សហគ្រាសមួយជាមួយសហគមន៍សុខសាន្តមួយ”…

Read More

ខ្មាន់កាំភ្លើងដែលបាញ់បណ្ដាលឲ្យមនុស្ស៣នាក់រងរបួស នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌស្រាវជ្រាវបង្ក្រាបបាន

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ អង្គភាព នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានអោយដឹងថា ៖ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០១៖២០នាទីទៀបភ្លឺមានករណីផ្ទះអាវុធបង្កឡើងដោយជនសង្ស័យម្នាក់ បណ្តាលឲ្យរងរបួសជនរងគ្រោះចំនួន០៣នាក់ នៅចំណុចបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យខាងលើបានជិះរថយន្ត ០១គ្រឿងម៉ាក…

Read More

ទីតាំងបង្កប់ល្បែងស៊ីសងជល់មាន់តាមអនឡាញក្នុងមូលដ្ឋាន សង្កាត់បឹងសាឡាង ឈ្មោះអាម៉ាប់ បានដំណើរការយ៉ាងរលូន លោកអភិបាលខណ្ឌទួលគោកមិនមានវិធានការនោះទេ !

ភ្នំពេញ : មួយរយៈពេលកន្លងមកនេះ គេឃើញថាមានការបង្ក្រាបទៅលើទីតាំងល្បែងអនឡាញជាបន្តបន្ទាប់ ដោយឡែកមានទីតាំងមួយកន្លែងបានមួយបើកលេងល្បែងស៊ីសងជល់មាន់តាមអនឡាញមានឈ្មោះ អាម៉ាប់ បានបើកដំណើរការយ៉ាងរលូនទៅវិញប្រហែលថ្នាក់មូលដ្ឋានសង្កាត់ឬសប៉ុស្តិ៍មិនបានរាយការណ៍ឬមួយដឹងហើយតែទុកជាឆ្នាំងបាយរបស់ខ្លួនស្ថិតនៅ ផ្លូវលេខលូទឹកស្អ៊យ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។។ កន្លងមកបទល្មើស ឆក់ ប្លន់ ហឹង្សា លួច ឆក់ សុទ្ធសឹងចេញ ពីល្បែង អស់ទាំងពី!…

Read More

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​ជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន​ នៃទិវាសេរីភាពពិភពលោកប្រចាំឆ្នាំលើកទី ៣១

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រសៀលនេះ ថ្ងៃសុក្រ ១០ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ឧសភា ២០២៤នេះ​ បានថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតី“ សំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន…

Read More

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សារព័ត៌មាន គឺជាអំណាចទី៤ ដែលមានសារៈសំខាន់ណាស់សម្រាប់អភិវឌ្ឍប្រទេសជាតិ សម្រាប់ថែរក្សាសន្តិភាព ស្ថិរភាព

ភ្នំពេញ ៖ រសៀលថ្ងៃសុក្រ ទី៣ ឧសភា ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី ក្នុង “ទិវាសេរីភាពសារព័ត៌មាន និងពិធីជួបជុំពិសាភោជនាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានលើកទី៦”…

Read More

លោកវរសេនីយ៍ឯក សៀ ទីន បានដឹកនាំក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ សមាជិកអាវុធហត្ថខណ្ឌបឹងកេងកងម្នាក់ ដែលបានជួបឧបទ្ទវហេតុកំឡុងពេលប្រកួតកីឡាបាល់ទាត់បណ្តាលឲ្យរបួសបាក់ជើង!

ភ្នំពេញ÷នារសៀល ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខលោកអនុសេនីយ៍ឯក ស៊ាន មនោ សមាជិកមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង…

Read More

សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់នូវអនុសាសន៍ ៧ចំនុចជូនក្រសួងព័ត៌មានត្រូវយកចិត្តទុកដាក់ ចំពោះការបំពានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានរបស់អង្គភាព និងអ្នកសារព័ត៌មានមួយចំនួន

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់នូវអនុសាសន៍ ៧ចំនុច ជូនក្រសួងព័ត៌មានត្រូវយកចិត្តទុកដាក់ ចំពោះការបំពានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានរបស់អង្គភាព និងអ្នកសារព័ត៌មានមួយចំនួននៅតែបន្តមានដោយសារចំណេះដឹងមូលដ្ឋាន និងបទពិសោធន៍ការងាររបស់អ្នកសារព័ត៌មានឯកជនមួយចំនួន នៅមានកម្រិត គួបផ្សំនឹងតម្រូវការច្បាប់ និងលិខិតបទដ្ឋានគតិយុត្តថ្មីៗ។ សម្តេចធិបតី ហ៊ុន ម៉ាណឋេត បានគូសបញ្ជាក់ថា…

Read More

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ អញ្ជើញ​ជាអធិបតី​ចូលរួមពិធី សំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅរសៀល​ថ្ងៃ​ទី​០៣​ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ បានអញ្ជើញជា​អធិបតីភាព​ចូលរួមពិធី សំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤។ ជំនួបពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤ គឺក្នុងគោលបំណងដើម្បីស្វែងយល់អំពីសុខទុក្ខផ្ទាល់របស់បងប្អូនអ្នកសារព័ត៌មាន និងដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មានឱ្យបានល្អត្រឹមត្រូវ តាមក្រមសីលធម៍ច្បាស់លាស់ដើម្បីបំរើសង្គមជាតិឱ្យកាន់តែរីកចម្រើន។ ជំនួបថ្ងៃនេះ…

Read More

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្ដេជ្ញាដឹកនាំការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជាឱ្យកាន់តែសកម្មខ្លាំងក្លា និងប្រកបដោយប្រសិទ្ធភាព!

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពស្ដីពីការចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ ប្រព្រឹត្តទៅនៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានប្ដេជ្ញាចិត្តនិងដាក់ចេញនូវធានការគន្លឹះថ្មីៗបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅកម្ពុជា ឱ្យកាន់តែសកម្មខ្លាំងក្លា និងប្រកបដោយប្រសិទ្ធភាព ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ និងទស្សនៈដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត…

Read More

សម្តេចតេជោ ហ៊ុន សែន ៖ «បើចេះឲ្យគេកោតបើឆោតឲ្យគេអាណិត»

ភ្នំពេញ ៖ បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងថា ៖ វាជាអំពើថោកទាបម្ដងហើយម្ដងទៀត ដែលវិទ្យុបរទេសនិយាយភាសាខ្មែរ The Cambodia Daily មួយនេះ បានប្រឌិតរឿងមិនពិត ក្នុងគោលបំណងមួលបង្កាច់ វាយប្រហារបំផ្លាញកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ និងគ្រួសារ។ ស្រាប់តែសម្តេចតេជោ…

Read More

កុមារី ឡាយ លីឈីង អាយុ ៨ឆ្នាំ មានជំងឺក្លនលូនពីកំណើត ត្រូវបានសម្តេចធិបតី និងលោកជំទាវបណ្ឌិត ជួយលើការ ព្យាបាល និងបានធ្វើការវះកាត់នៅមន្ទីរពេទ្យកុមារជាតិ

ភ្នំពេញ ៖ គ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ(TYDA) នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា ៖ កុមារី ឡាយ លីឈីង អាយុ ៨ឆ្នាំ មានទីលំនៅភូមិខ្វា សង្កាត់ដង្កោ ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ មានជំងឺក្លនលូនពីកំណើត (Right crural…

Read More